បវរកញ្ញា​កំប៉េះគូទ​ធំ ទើប​ជាសះស្បើយ​ពី​ជំងឺមហារីក​ស្បូន ថត​ស្រាត​លើករាសី​ក្រុម Chelsea និង​សច្ចា​ស្មោះស្ម័គ្រ​តែតោ​ខៀវ​មួយគត់​

    ​ក្រុមបាលទាត់ Chelsea កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកគាំទ្រ​ថ្មី ជាមួយនឹង​ការលេង​ដ៏​ល្អ​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​អាច​បន្ថែម​អតីត​បវរកញ្ញា​កំប៉េះគូទ​ស្អាត​ទៅក្នុង​បញ្ជី​នោះដែរ​។​

​    ​នាង Jessica Lopes ជាតា​រា​ម៉ូ​ដែល​ជនជាតិ​ប្រេ​ស៊ី​ល បាន​សន្យា​ភក្ដីភាព​ចំពោះ​ក្រុម​កំពូល​តារាង​របស់​គ្រូបង្វឹក Conte ជាមួយនឹង​រូបភាព​ញាក់សាច់​របស់​នាង​ថត​នៅ​មូលដ្ឋាន​របស់​ក្លឹប Chelsea​។​

​    ​តារា​ម៉ូ​ដែល​ដ៏​ស្រស់ស្អាត​រូបនេះ​បាន​ផុស​ក្នុង​ឈុត​ពណ៌​ខៀវ​នៅ​ខាងក្រៅ​ទឹក​ដៅ Stamford Bridge និង​មាន​ភាពក្លាហាន​ដោះអាវ​ក្នុង​សីតុណ្ហភាព​ដ៏​ត្រជាក់​ដើម្បី​ថតរូប​។​

​    ​ដោយឡែក​នាង Lopes បាន​យកឈ្នះ​លើ​មហារីក​ស្បូន​ក្នុង​ឆ្នាំ ២០១៥ ហើយ​បាន​កោរសក់​របស់​នាង​ថត​រូបភាព​នៅពេលនោះ​ទៀតផង​។​

​    ​បន្ទាប់ពី​ជា​ពី​មហារីក​នាង​បាន​ផ្លាស់​ទី​ទៅ​ទីក្រុង​ឡុង​ដ៍​ដើម្បី​បន្ត​អាជីព​ជាតា​រា​ម៉ូ​ដែល ហើយ​នាង​គឺជា​អ្នកគាំទ្រ Chelsea ផ្កាប់មុខ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត