លី តៅ​ហួ ត្រូវ​សេះ​គ្រវាត់​ហើយ​ជាន់​ពីលើ​របួស​ប្រេះ​ឆ្អឹងខ្នង​ធ្ងន់ធ្ងរ កម្រើក​លែងរួច ពេល​ថត​រឿង​ថ្មី​នៅ​ប្រទេស​ថៃ​

    ​Andy Lau ឬ​ហៅ លី តៅ​ហួ ត្រូវគេ​និយាយថា​បាន​រងរបួស​ប្រេះ​ឆ្អឹងខ្នង បន្ទាប់ពី​ធ្លាក់​ពីលើ​ខ្នង​សេះ​ក្នុង​ឧបទ្ទវហេតុ​ក្នុងពេល​ថតកុន​នៅ​តំបន់​ជនបទ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១៧​មករា​។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​កាសែត Straitstimes របស់​សិង្ហ​បុរី​ចេញផ្សាយ​ថ្ងៃ​ពុធ​នេះ​។​

​    ​កាសែត Apple Daily បាន​និយាយថា តារា​សម្តែង​ក្នុង​រឿង Heavenly King រូបនេះ​បានចាប់ផ្តើម​ចេញទៅ​ថៃ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ថតកុន និង​ថត​ពាណិជ្ជកម្ម​។ 

​    ​កាសែត​ដដែល​បាន​ដកស្រង់​សម្តី​អ្នក​ផលិត​ភាពយន្ត​ម្នាក់​ក្នុងប្រទេស​ថៃ ដោយ​និយាយថា Andy Lau បាន​កំពុង​ថត​ឈុត​ជិះសេះ​ក្នុងស្រុក Khao Lak (​ជិះ​តាម​រថយន្ត ៣ ម៉ោង​ពី​បាងកក​) នៅពេល​សេះ​បាត់​ម្ចាស់ការ​។ សេះ​បាន​គ្រវាត់ Andy Lau ហើយ​ហក់​ជាន់​ពីលើ​ចង្កេះ​របស់គាត់​។​

​    ​កាសែត Apple Daily និយាយថា ការថត​កុន​បាន​បញ្ឈប់ ហើយ Andy Lau ត្រូវបាន​ដឹក​ទៅ​មន្ទីរពេទ្យ​ជា​ប្រញាប់​។ ប៉ុន្តែ​ដោយសារ​នេះ​ជា​របួស​ឆ្អឹងខ្នង ដូច្នេះ​គាត់​មិនអាច​កម្រើក​បានទេ គាត់​ចាំបាច់​ត្រូវ​ជិះ​យន្តហោះ​ពេទ្យ​ត្រឡប់​ទៅ​ហុងកុង​វិញ​ដើម្បី​ព្យាបាល​បន្ថែម​។​

​    ​Andy Lau អាយុ​៥៥​ឆ្នាំ​ថ្មីៗ​នេះ​ទើបតែ​បញ្ចប់​យុទ្ធនាការ​ផ្សព្វផ្សាយ​ភាពយន្ត​បែប​វាយតប់ The Great Wall​។ កាលពី​សប្តាហ៍​មុន គាត់​បាន​ស្ថិតនៅ​សហរដ្ឋអាមេរិក​សម្រាប់​ថត​កម្មវិធី Find Your Voice របស់​អ្នក​ផលិត​ភាពយន្ត​ហុងកុង លោក Adrian Kwan​។ នៅត្រឹម​ថ្ងៃអាទិត្យ គាត់​បាន​ប្រញាប់​វិល​ត្រឡប់មក​ហុងកុង​វិញ​ដើម្បី​ចូលរួម​ជាមួយ Jet Li, Rosamund Kwan និង Sammi Cheng នៅ​ពិធី​ខួបកំណើត​របស់​អ្នក​ផលិតភាព​យន្ត Tiffany Chen៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត