ក្រុមហ៊ុន​ផលិត​គំនូស​ជីវ​ច​ល Disney Pixar ទម្លាយ​អា​ថ៍កំ​បាំង​ក្នុង​ភាពយន្ត​របស់ខ្លួន ដែល​ទស្សនិកជន​មិនដែល​ចាប់អារម្មណ៍​

    ​ជាច្រើន​ឆ្នាំ​មកហើយ ដែល​ទ្រឹស្តី​រួមគំនិត​គ្នា​ជាច្រើន​ត្រូវបាន​លើក​យកមក​និយាយ​ជុំវិញ​ភាពយន្ត​របស់​ក្រុមហ៊ុន Disney Pixar ហើយ​ក្រុមហ៊ុន​ភាពយន្ត​គំនូស​ជីវ​ច​ល​មួយ​នេះ​បាន​អះអាង​រឿង​ដ៏​ធំ​មួយ​ដែល​នឹង​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​បំផុត​។​

​    ​អ្នកគាំទ្រ​ផ្កាប់មុខ​បានដឹង​ជា​យូរ​មកហើយ​ថា រឿង​មួយចំនួនធំ​បានរៀបចំ​ឈុត​ឆាក​ក្នុង​ពិភពលោក​ស្រមើស្រមៃ​តែមួយ​។ តួយ៉ាង​ដូចជា រថយន្ត “Pizza Planet” គឺ​ឃើញ​មួយ​ភ្លែតៗ​ក្នុង​ភាពយន្ត​ជាច្រើន ហើយ​គ្រាប់​បាល់​កៅស៊ូ​ដដែល​ក៏មាន​ក្នុង​ព្រឹត្តិការណ៍​ភាពយន្ត​ផ្សេងៗ​ទៀត​ជាច្រើន​ឈុត​ដែរ​។​

​    ​ឥឡូវនេះ​ទីបំផុត​ក្រុមហ៊ុន Disney Pixar បានចេញ​វីដេអូ​មួយ​បង្ហាញថា តួអង្គ​មួយចំនួន​មាននៅ​ក្នុង​រឿង​ផ្សេងទៀត​មាន​ទំនាក់ទំនង​នឹង​គ្នា ដោយ​ទស្សនិកជន​មិនបាន​ចាប់អារម្មណ៍​។​

​    ​វា​ផ្ដើម​ពី​តួអង្គ Finding Nemo ក្នុង​រឿង The Incredibles ហើយ​តួ​មកពី​រឿង A Bug’s Life មាននៅ​ក្នុង​រឿង Toy Story 3 ផងដែរ​។​

​    ​ដើម្បី​ដឹង​ឱ្យ​កាន់តែច្បាស់​ខាងក្រោម​នេះ​គឺជា​វីដេអូ​ចេញ​នៅលើ​ផេ​ក Toy Story Facebook និង​មាន​អ្នកមើល​រហូតដល់​ទៅ ២ លាន​នាក់​ជាង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត