adverise with khmeread 2

បង្ក្រាប​ចោរ​ក្រុមចោរប្លន់ ៣​នាក់ ដកហូត​ម៉ូតូ​៣​គ្រឿង

    ភ្នំពេញ ៖ ក្រុមចោរប្លន់​៣​នាក់​ដែល​បានធ្វើ​សកម្មភាព​ប្លន់ លួច យ៉ាងសកម្ម​នៅក្នុង​ភូមិសាស្ត្រ រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​ប៉ូលិស​ចាប់បាន ជា​បន្តបន្ទាប់​នៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោ​ធិ៍័​សែន​ជ័យ នា​ថ្ងៃទី​២១-២២ ខែមករា ឆ្នាំ​២០១៦​កន្លងទៅនេះ​។​

     ប៉ូលិស​និយាយថា ដំបូង​ជនសង្ស័យ​២​នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​កាលពី​យប់​រួចហើយ​នៅ​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦​ប៉ូលិស​ជាច្រើន​នាក់ ដឹកនាំ​ដោយ​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាប​ចាប់ខ្លួន​មេក្លោង​ម្នាក់ទៀត ស្ថិតនៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

      ប៉ូលិស​បន្តថា ជនសង្ស័យ​ជា​មេក្លោង​ចោរប្លន់​ខាងលើនេះ​មានឈ្មោះ ស៊ឹម​ ​រិទ្ធី បើកហាង​បញ្ចាំ​ស្ថិតនៅ​កន្លែង​ចាប់ខ្លួន​នេះ​តែម្តង​។​ពេល​ចុះ​ឆែកឆេរ​នោះ កម្លាំង​ប៉ូលិស​បាន​ដកហូត​ម៉ូតូ​ចំនួន​៣​គ្រឿង រួមមាន​ម៉ាក ហ្វី​ណូ PCX និង​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៦​។​

     កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី ចោរប្លន់​ខាងលើនេះ បានធ្វើ​ឡើង​ក្រោម​កិច្ចសហការ​រវាង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ប៉ូលិស​ខណ្ឌ​សែន​សុខ និង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កំពុង​តាម​ចាប់​បក្ខពួក​សេសសល់​បន្ត​៕​

 

adverise with khmeread

មតិយោបល់