adverise with khmeread A

សង្វេគ​ក្រៃលែង​! ជនភៀសខ្លួន​ស៊ី​រី ៤៤ នាក់​រួមទាំង​កុមារ​២២​នាក់​លង់ទឹក​ស្លាប់​នៅ​សមុទ្រ​ក្រិ​ក​

​    ​ទូក​ដឹក​ជនភៀសខ្លួន​ដាច់ដោយឡែក​ពីគ្នា​ចំនួន​បី​គ្រឿង​បាន​លិច​នៅ​សមុទ្រ​ក្រិ​កនៅ​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី ២២​មករា ដោយ​សម្លាប់​មនុស្ស​យ៉ាងតិច ៤៤ នាក់​ក្នុងនោះ​មាន​ទាំង​ក្មេង​ចំនួន ២២​នាក់​ផងដែរ​។ 

​    ​ទោះបី​មនុស្ស​ជាច្រើន​ត្រូវបាន​សង្គ្រោះ​ដោយ​អាជ្ញាធរ​ក្រិ​ក​និង​តួ​ក​គី​បន្ទាប់ពី​ទូក​របស់​ពួកគេ​លិច​តាមផ្លូវ​ឆ្ពោះ​មក​អឺរ៉ុប ក៏ប៉ុន្តែ​មនុស្ស​ជាច្រើន​នាក់​ពុំ​អាច​ហែល​ទឹក​ឡើងមក​គោក​បានទេ​ហើយក៏​លង់ទឹក​ស្លាប់​តែម្តង​។ 

​    ​រឿងនេះ​កើតឡើង​ខណៈដែល​ជនភៀសខ្លួន​ដ៏​អស់សង្ឃឹម​បាន​បន្ត​ឡើង​ជិះទូក​ចល័ត​ក្នុង​បំណង​ចូលមក​តំបន់​អឺរ៉ុប បន្ទាប់ពី​ភៀសខ្លួន​ចេញពី​ប្រទេស​នានា​ដូចជា​ស៊ី​រី​ជាដើម​។ 

​    ​ក្នុង​ឧប្បទ្ទវហេតុ​ទីមួយ ទូក​ឈើ​ដឹក​មនុស្ស​៤៨​នាក់​បាន​លិច​នៅ​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​សុក្រ​នៅក្បែរ​កូន​កោះ ហ្វា​ម៉ា​កូ​នី​ស​ស៊ី (Farmakonissi) ភាគ​ខាងកើត​តំបន់ អេ​ជែ​ន (Aegan) របស់​ក្រិ​ក​។ អ្នកដំណើរ​ជាង ៤០ នាក់​បាន​ឡើង​មកដល់​លើគោក​រួមទាំង​ក្មេងស្រី​ម្នាក់​ផងដែរ ប៉ុន្តែ​អាជ្ញាធរ​បាន​ស្រង់​សាកសព​៧​នាក់ (​ក្មេង​៦​នាក់ និង​ស្ត្រី​ម្នាក់​) ចេញពី​សមុទ្រ​។ 

​    ​ក្នុង​គ្រោះ​លិច​ទូក​ឈើ​ពីរ​ផ្សេងទៀត មនុស្ស​ចំនួន ៣៦ នាក់​បាន​លង់ទឹក​ស្លាប់​ក្នុងនោះ​មាន​ស្ត្រី ១៦ នាក់​និង​កុមារ ១១ នាក់​។​

​    ​អាជ្ញាធរ​តួ​ក​គី​ក៏​ស្រង់​បាន​សាកសព​ក្មេង​៣​នាក់​ដែរ បន្ទាប់ពី​ទូក​ឈើ​មួយ​លិច​នៅក្បែរ​ឆ្នេរ​របស់ខ្លួន​៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់