adverise with khmeread Bugler

ឮ​សំឡេង​គាស់​ផ្ទះ តេ​ប្រាប់​សមត្ថកិច្ច​ថា​ចោរ​ចូលប្លន់​ផ្អើល​ទាំង​យប់

ភ្នំពេញ ៖  ហេតុការណ៍​មួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទូរស័ព្ទ
ប្តឹងសមត្ថកិច្ចនិងកម្លាំងកងរាជអាវុធហត្ថឲ្យជួយអន្តរាគមន៍ ខណ:ប្តីប្រពន្ធ២នាក់បានឮសំឡេងចោរគាស់ផ្ទះហើយបានតេប្រាប់សមត្ថកិច្ចថាមានចោរចូលប្លន់ពួកគាត់​ កាលពី៣ទាបភ្លឺ​ ថ្ងៃទី​២​ធ្នូ​ ឆ្នាំ​ ២០១៥​ ចំណុចផ្ទះលេខ1B. ផ្លូវបេតុង​ ភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីម្ចាស់ផ្ទះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានឮសំឡេងគាស់ទ្វារផ្ទះរបស់គាត់បង្កឲ្យមានការភ័យស្លន់ស្លោពេកក៏ស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរហើយរួបគាត់ក៏បានតេទៅសមត្ថកិច្ចដោយប្រាប់ថា"មានចោរចូលប្លន់ផ្ទះរបស់គាត់ទើបកម្លាំងប៉ូលិសនិងកម្លាំងកងរាជអាវុធហត្ថជាច្រើនចុះមកអន្តរាគមន៍ភ្លាមៗ។ខណ:ដែលសមត្ថកិច្ចមកដល់ជនសង្ស័យបាននាំគ្នារត់គេចខ្លួនអស់មានទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា​ ដោយមានការពិនិត្យជាក់ស្តែងជនសង្ស័យនៅមិនទាន់ធ្វើសកម្មភាពបាននៅឡើយទេ​ ខណ:កំពុងធ្វើសកម្មភាពចៃដន្យម្ចាស់ដឹងខ្លួនទាន់និងស្រែកបង្កផ្អើលជនសង្ស័យរត់អស់បានទៅហើយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានតែត្រឹមទៅសួរនាំហើយក៏ត្រឡប់ទៅតាមគោលដៅរៀងៗខ្លួនអស់ទៅ៕

adverise with khmeread

មតិយោបល់