ឃាត់ជនសង្ស័យ​៤​នាក់ ពាក់​ពន្ធ័​គ្រឿងញៀន នៅ​សណ្ឋាគារ​មិត្តភាព

     កំពង់ចាម​៖ ជនសង្ស័យ​៤​នាក់ ពាក់​ព​ន្ធ័​គ្រឿងញៀន ត្រូវបាន​ប៉ូលិស​ខេត្តកំពង់ចាម​ឃាត់ខ្លួន​កាល​វេលា​ម៉ោង ២​អា​ធ្រា​ត្រ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​សណ្ឋាគារ​មិត្តភាព ស្ថិតក្នុង​ភូមិ​ទី​១២ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​។​

     លោក​វរសេនីយ៍ឯក សោម រស់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ប៉ូលិស​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា ជនសង្ស័យ ១-​ឈ្មោះ ឈួន បូរ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ២-​ឈ្មោះ ម៉ាន ដា​រ៉ា ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ថ្មគោល ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ៣-​ឈ្មោះ អិន សុខ​លាង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​៤-​ឈ្មោះ អ៊ុត គ្រី​ម ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជាតិខ្មែរ​មុខរបរ​កសិករ​រស់នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​ខេត្ត​ត្បូងឃ្មុំ​។​

     លោក​បាន​បន្តថា ជា​លទ្ធផល​ប៉ូលិស​បានធ្វើការ​រឹបអូស​យក​វត្ថុតាង​រួមមានៈ ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន ២​កញ្ចប់​តូច​,​ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បួន​នាក់​ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​នីតិវិធី ៕​

Untitled 1 adverise with khmeread

មតិយោបល់