អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​កូរ៉េខាងត្បូង ស្រឡាំងកាំង​ពេល​ឃើញ​អ្នកកាសែត​ស្រី​ម្នា​ក់មុខ​ដូច​តារា​សម្តែង Kim Go Eun ក្នុង​រឿង​កំពុង​ល្បី​ខ្លាំង Goblin

    ​អ្នកកាសែត​របស់​ទូរ​ទស្សន៍ JTBC ម្នាក់​កំពុង​ល្បី បន្ទាប់ពី​គេ​ប្រទះឃើញ​មាន​រូបរាង​ស្រដៀង​ទៅនឹង​នាង Kim Go Eun សម្ដែង​ក្នុង​រឿង Goblin​។​

​    ​នៅលើ​បណ្ដាញ​សង្គម​កូរ៉េ Instiz បាន​ផុស​ចចាមអារ៉ាម​មួយ​ថា "​នាង Kim Go Eun ជា​បុគ្គលិក​របស់​ទូរទស្សន៍ JTBC" ដោយមាន​អ្នក​ស៊ែរ​រហូតដល់​ទៅ ១ ម៉ឺន​ដង ខណៈដែល​ទូរទស្សន៍ JTBC បានប្រកាស​ថាឱ្យ​លោក Sohn Seok Hee សម្ភាសន៍​នាង Kim Go Eun នៅ​កម្មវិធី​របស់លោក​ក្នុង​បន្ទប់​ថ្មី​។​

​    ​អំឡុង​កិច្ចសម្ភាសន៍​នោះ លោក Sohn Seok Hee បាន​និយាយថា "​ខ្ញុំ​មិនដឹង​ទេ​ថា​តើ​កញ្ញា​នឹង​ខកចិត្ត​ដែល​ស្ដាប់​រឿងនេះ​ឬ​យ៉ាងណាទេ ប៉ុន្ដែ​កញ្ញា​មើលទៅ​ដូចជា​បុគ្គលិក​ស្រី​ម្នាក់ ដែល​ខ្ញុំ​តែងតែ​នាំទៅ​ធ្វើការ​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ជានិច្ចកាល​"​។​

​    ​បន្ទាប់មក អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត បាននាំគ្នា​ទៅ​ស្វែងរក​ថា​នរណា ដែលមាន​រូបរាង​ដូច​នាង Kim Go Eun ហើយ​ក្រោយមក​ពួកគេ​បាន​រកឃើញថា​នាង​មានឈ្មោះ Kang Beo Deul ជា​អ្នកកាសែត​។​

​    ​នាង Kang Beo Deul មាន​រូបរាង​ស្រដៀង​គ្នា​បេះ​ដាក់​ទៅនឹង​តារា​សម្ដែង​ស្រី Kim Go Eun ទាំង​ទឹកមុខ មាត់ និង ច្រមុះ​។​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​ទទួលស្គាល់ថា​នាង​មាន​រូបរាង​ដូចគ្នា ជាពិសេស​ការ​ស្លៀកពាក់​ស្រដៀង​គ្នា​ទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត