adverise with khmeread 1

ឃាត់​យុវជន​ម្នាក់​ចាប់រំលោភ​ស្ត្រី​អាយុ​៤៨​ឆ្នាំ​មិនបាន​សម្រេច​

    កោះកុង ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តកោះកុង​ឃាត់ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ស្ត្រី​អាយុ​៤៨​ឆ្នាំ​ម្នាក់​មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​កន្លងទៅនេះ​នៅ​ចំណុច​ក្នុងភូមិ​ជំនាប់ ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​ខណ​:​ពេល​ស្ត្រី​រងគ្រោះ​ដេក​លង់លក់​ក្នុងផ្ទះ​តែម្នាក់ឯង​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​បូរ៉ា ទី​ណូ​ហៅ​ជុក ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។​ចំំ​ណែ​ក​ស្ត្រី​រងគ្រោះ​ឈ្មោះ​ម​.​ស​.​អាយុ​៤៨​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​ធ្វើ​ចម្ការ ស្នាក់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយគ្នា​។​

    ក្នុងករណីនេះ​ប៉ូលិស​កា​រិ​យ​ល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​៕​

adverise with khmeread

មតិយោបល់