ប៉ូលិស​ស្រុក​កោះសូទិន​ចាប់ខ្លួន​ជនសង្ស័យ​ ៣ ​នាក់​ជាមួយ​ថ្នាំញៀន ​៣​ កញ្ចប់​

    កំពង់ចាម ៖ កម្លាំង​ប៉ូលិស​ស្រុក​កោះសូទិន​បាន​ប្រើប្រាស់​វិធានការ​ញ៉ុះ​ញ​ង់​ទិញ​ថ្នាំ ញៀន​នៅ​ចំណុច​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន ​"​ដើម​ស្ដៅ​" ឃុំ​ពាមប្រធ្នោះ​ជា​លទ្ធផល​បង្ក្រាប បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន ​០៣ ​នាក់​ថ្ងៃទី​១៨​ មករា ឆ្នាំ​២០១៧​ វេលា​ម៉ោង​១២​ និង​១០​នាទី។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១.​ឈ្មោះ ​ចាន់ ដែន ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​តា​ធម្ម​​ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​, ២.​ឈ្មោះ ឡាយ ដា​រ៉ូ ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​តា​ធម្ម ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ​ និង​៣.​ឈ្មោះ​ ទន់ ហោ​អយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​លេខ​៤ ឃុំ​អំពិល​តា​ពក ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូង​ឃ្មុំ។​

    ក្នុងនោះ​សមត្ថកិច្ច​ដកហូត​សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​រួមមាន៖ ម៉ូតូ​ម៉ាក ​ZoomerX​ ចំនួន​០១​គ្រឿង​, ទូរស័ព្ទដៃ​០៣​គ្រឿង, ​ថ្នាំ​ក្រាម​ពណ៌ស​ចំនួន​០៣​កញ្ចប់, ប្រាក់​ញុះញង់​ចំនួន​១០០$​ និង​៥០.០០០​រៀល ។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​បាន​បញ្ជូន​ទៅកាន់​ការិយាល័យ​ជំនាញ​ខេត្ត ដើ​ម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab