ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ចាស់​វ៉ៃខ្នោះ​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន ​៣ ​កញ្ចប់

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ចាស់​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ចំណុច​ក្នុងផ្ទះ​លេខ​១៤២ ផ្លូវ​លេខ​១៩ ភូមិ​ទី​៩ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ពីបទ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នា​ថ្ងៃទី​១៩ ​មករា ​២០១៧ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ សុវណ្ណ មករា ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ស្នាក់នៅ​ផ្ទះជួល​លេខ​១៤២ ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​ចាស់​ ខណ្ឌ​ដូនពេញ​។  វត្ថុតាង​ចាប់យក​បាន​មាន​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០៣​កញ្ចប់​តូច​,​ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១,​ លុយ​ខ្មែរ​២​ម៉ឺន​រៀល, ​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក ​QUKITEL​ ពណ៌​ខ្មៅ​ (​ខូច​)​ និង ​LENOVO ​ពណ៌​ស​ខ្មៅ​មួ​​​យ​ (​ខូច​)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab