នារី​បម្រើការ​នៅ​ KTV ​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​ចេះតែ​ចុកពោះ​ ហើយ​បាន​ស្លាប់​ពេល​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​

    កណ្ដាល ៖ នារី​វ័យក្មេង​ដ៏​ស្រស់ស្អាត​ម្នាក់​ដែល​ធ្វើការ​នៅ​ហាង ​KTV 999​ បាន​ស្លាប់ ចោល​កូនតូច ​និង​ប្ដី​ដែល​តែងតែ​ឌុប​ប្រពន្ធ​ទៅមក​ធ្វើការ​ជា​រៀងរាល់ថ្ងៃ ហើយ​មុនពេល​នាង​ស្លាប់ បាន​ប្រាប់ថា​ចេះតែ​ចុកពោះ​ហើយ​សាច់ញាតិ​បាន​នាំយកមក​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក៏​នៅតែ​មិន​អាចជួយ​ជីវិត​នាង​បាន កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៩ ​មករា ​២០១៧​នេះ។​

    ប្រភព​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សែត ស្រីមុំ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ទើបនឹង​មានកូន​ប្រុស​អាយុ​បាន​១៥​ខែ​។​

    ប្រភព​បន្តថា នៅ​ថ្ងៃទី​១៧ ​មករា​ ២០១៧ ​វេលា​ម៉ោង​៤​ល្ងាច ជនរងគ្រោះ​បាន​ទៅធ្វើ​ការជានា​រី​បម្រើ​ខារ៉ាអូខេ​ដូច​សព្វដង នៅ​យីហោ KTV 999​ នៅ​ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។ នៅ​វេ​លា​ម៉ោ​ង‌​១២​យប់ អា​ធ្រា​ត្រ​ថ្ងៃ​ដដែល ឈ្មោះ ហុង បូរី អាយុ​២២​ឆ្នាំ ត្រូវជា​ប្តី តែងតែ​ទៅ​ឌុប​ប្រពន្ធ​របស់ខ្លួន ត្រឡប់មកផ្ទះ​វិញ​ដូច​ធម្មតា។​

    លុះដល់​ថ្ងៃទី១៨ ​មករា​ ២០១៧ វេលា​ម៉ោង១១ ​និង​៣០​នាទី ជនរងគ្រោះ​មាន​អាការៈ ចុកពោះខ្លាំង ម្ចាស់​ហាង ​និង​អ្នកធ្វើការ​ជាមួយគ្នា បាន​ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព សន្លុង និង​ទូរស័ព្ទ​ហៅ​ប្តី​ជនរងគ្រោះ​ឱ្យមក​មើល​ប្រពន្ធ​។ ​បន្ទាប់មក​ប្តី របស់​ជនរងគ្រោះ និង ម្ចាស់​ហាង​ខារ៉ាអូខេ បាន​ជូន​ជនរងគ្រោះ ទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង ខេត្តព្រៃវែង​។​

    រហូតដល់​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត​ឈាន​ចូលដល់​ថ្ងៃទី១៩ ​មករា​ ២០១៧ ជនរងគ្រោះ​​បាន​ស្លាប់ ហើយ​ក្រុមគ្រួសារ​បាន​ដឹក​នាង​ត្រឡប់មកផ្ទះ​វិញ។ ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យ រួមទាំង​គ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ ក្រុមគ្រួសារ សព​ឃើញថា​សាកស​ព‌​ព‌ុំ​មា​ន‌​ស្លា​ក‌​ស្នា​ម‌​អ្វ‌ី​គួ​រ‌​ឱ្យ​ក​ត‌់​ស​ម្គា​ល‌់​ឡើយ។ ​ជនរងគ្រោះ ពិ​ត‌​ជា​ស្លាប់​ដោ​យ‌​សារ​ជម្ងឺ​គាំងបេះដូង​ប្រាកដ​មែន។ ​សមត្ថ​កិ​ច្ច​បា​ន‌​ប្រគ​ល‌់​ជូ​ន‌​ក្រុ​ម‌​គ្រួ​សារ‌​ដើ​ម្ប‌ីធ្វើ បុ​ណ្យ‌​តា​ម‌​ប្រពៃ​ណ‌ី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab