ប៉ូលិស​ខេត្តស្ទឹងត្រែង ចាប់ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន​ជិត​មួយ​គីឡូក្រាម​

    ស្ទឹងត្រែង ៖ កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ នៅ​ចំណុច​ស្ពាន​អូរ​ខ្លុង ស្ថិតក្នុង​ភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧ វេលា ម៉ោង១០ និង០៥​នាទី​ព្រឹក​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ គី ស៊ី​ថា ភេទប្រុស អាយុ៣៣​ឆ្នាំ​ ហើយ​ប៉ូលិស​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​តំ​ហ្វេតា​មីន​ម្សៅ​ក្រាម​(ICE) ​ចំនួន ៨៣០,៩ ​ក្រាម។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង ​និង​ជនសង្ស័យ បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab