ក្រុម​ជួញដូរ​ថ្នាំញៀន​ប្រុស​ស្រី​ពីរ​នាក់​ត្រូវបាន​ប៉ូលិស​ខ​ណ្ឌ​មានជ័យ​ឃាត់ខ្លួន​

     ភ្នំពេញ ៖ ប៉ូលិស​ខ​ណ្ឌ​មានជ័យ​សហការ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ប្រុស​ស្រី​ ២​ នាក់ ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​ ២ ​កញ្ចប់​ធំ​កាលពី​វេលា​ម៉ោង​២ ​និង​៣០​នាទី​ថ្ងៃទី​១៩​​ មករា​ ២០១៧​នេះ ស្ថិតនៅ​តាមផ្លូវ​បេតុង​ជិត​ផ្ទះសំណាក់​​អ​ប្សា​រា​មង្គល​២ ក្នុងភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ឌ​មានជ័យ​។​

    ប៉ូលិស​បានឱ្យដឹងថា ​ជនសង្ស័យ​ទាំង​២​នាក់ ទី​១.​ឈ្មោះ ប៉ោ ម៉ាប់ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ឃាត​ខ្លួន​បាន​នៅផ្ទះ​សំណាក់​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែក​ប៊ិក ឃុំ​កោះធំ ស្រុក​កោះធំ ខេត្តកណ្តាល​ និង​ទី​២-​ឈ្មោះ ហៀ​ង នី ភេទ​ស្រី​ អា​យុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​បារាយណ៍ ឃុំ​បំ​ផ្លា​ត់ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

    ប៉ូលិស​បាន​បន្តទៀតថា ​ប្រតិបត្តិកា​នេះ​កម្លាំង​ប៉ូលិស​បាន​តាមដាន​ក្រុម​នេះ​ជា​យូរ​មកហើយ​។ ​នៅថ្ងៃនេះ​ក៏បាន​ឃើញ​ក្រុម​នេះ​បាននឹងកំពុង​តែ​ចែកចាយ​នៅផ្ទះ​សំណាក់​ខាងលើនេះ ក៏បាន​ឃាត់ខ្លួន​មក​បាន​រកឃើញ​នៅក្នុង​ខ្លួន​មាន​ម្សៅ​ក្រាម​ស​ថ្លា ​(​ថ្នាំញៀន​)​ ចំនួន​២​កញ្ចប់​ (​ធំ​១​និង​តូច​២​កញ្ចប់​) ​និង​ម៉ូតូ​មួយគ្រឿង​ហុងដា​ស៊េរី​២០១៦ ​ពណ៌​ខ្មៅ​មាន​ស្លាក​លេខ ភ្នំពេញ​ 1FY-0292​ និង​វត្ថុតាង​មួយចំនួនទៀត​។​

    ប​ច្ចុប្ប​ន្ន​ជនសង្ស័យ​ទាំង​២​នាក់​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​ ដើម្បី​កសា​ង​​សំណុំរឿង​ប​ញ្ជូ​ន​បន្តទៅ​អធិការដ្ឋាន​ប៉ូលិស​ខ​ណ្ឌ​មានជ័យ​ចាត់ការ​បន្តទៅ​តាមច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab