អាវុធហត្ថ​ខេត្តកំពត បង្ក្រាប​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន​

    កំពត ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៣​នាក់ ស្ថិតនៅ​ចំណុច​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែក​ចា​យ​នូវ​សារធាតុ​ញៀន​នៅវេលា​ម៉ោង​១១ និង​៥០​នាទី​យប់ ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧។​

    មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ ជួន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​, ២.ឈ្មោះ តែ ណុ​ច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ បើ​កឡាន ​និង​៣.ឈ្មោះ តាំង ជិន​ហូ​ង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ អ្នក​ទាំង​០៣ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​

    មន្ត្រី​ដដែល បាន​បន្តថា ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ ក៏បាន​ចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន៖ ​១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​០៤​កញ្ចប់​ធំ ដែលមាន​ទម្ងន់ ១៨.៧០​ក្រាម​, ២. ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​គ្រាប់ ចំនួន​៧៥​គ្រាប់​, ៣.​ទូរស័ព្ទ ចំនួន០១​គ្រឿង​, ៤. កាំ​ភ្លើ​ង​បាញ់​ហ្គាស ចំនួន​០១​ដើ​ម​, ៥. កាំ​ភ្លើង​បាញ់​ខ្យល់ ចំនួន​០១​ដើ​ម​, ៦. កាំបិត ចំនួន​០១​ និង​៧. កាមេរ៉ា​សុវត្ថិភាព មួយ​សម្រាប់ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab