បាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​បាក់​គ្រប​សង្កត់​លើ​សណ្ឋាគារ​មួយ​នៅ​អ៊ីតាលី​បាត់​ខ្លួន ៣០ នាក់​

    ​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ខែមករា​ថា 
​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣០​នាក់​កំពុង​បាត់​ខ្លួន​បន្ទាប់ពី​ផ្ទាំង​ទឹកកក​ដ៏​ធំ​បាន​បាក់​គ្រប​សង្កត់​លើ​សណ្ឋាគារ​មួយ​នៅ​តំបន់ភ្នំ​នៅ​តំបន់​ទទួលរង​ការរញ្ជួយ​ដី​នៅ​ភាគ​កណ្តាល​នៃ​ប្រទេស​អ៊ីតាលី​។​

​    ​ទីភ្នាក់ងារសារព័ត៌មាន Ansa បាន​ដកស្រង​សម្តី​អ្នក​សង្គ្រោះ​ម្នាក់​ដែល​បាន​និយាយថា​
​មាន​អ្នកស្លាប់​និង​របួស​ច្រើន​នាក់ ប៉ុន្តែ​មិនបាន​ផ្តល់​សេចក្តីលម្អិត​ភា​មៗ​នោះទេ​។​

​    ​បណ្តាញសារព័ត៌មាន​អ៊ីតាលី​បាន​និយាយថា ការបាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​នេះ បាន​គ្របពីលើ​សណ្ឋាគារ Rigopiano ដែលមាន​កម្ពស់​៣​ជាន់ កាលពី​ថ្ងៃ​ពុធ នៅ​តំបន់ Abruzzo ចម្ងាយ​ប្រហែល​៤៥​គីឡូម៉ែត្រ​ពី​ទីក្រុង Pescara​។ 

​    ​រញ្ជួយ​ដី​កម្លាំង​៥,៧​រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​តំបន់​នេះ​កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ទេ​ថា​តើ​រញ្ជួយ​ដី​នេះ​បាន​បង្កឱ្យមាន​ការបាក់​ផ្ទាំង​ទឹកកក​ដ៏​ធំ​បែបនេះ​ឬ​យ៉ាងណា​នោះទេ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab