ឃាត់ខ្លួនយុវជន ៤ នាក់ជក់គ្រឿងញៀននៅច្បារអំពៅ ហើយ ៣ នាក់ក្នុងចំណោមនោះជាសិស្សវិទ្យាល័យ

    ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ​ច្បារអំពៅ​២ ចុះបង្ក្រាប​ជាក់ស្តែង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន នៅ​ចំណុច​សំណង់​មិន​រាបរយ (ផ្ទះ​ទុកចោល មាត់ទន្លេ​) ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩  ខែ​មករា ឆ្នាំ​២០១៧ ម៉ោង១៦ និង៣០នាទី។​

    ប៉ូលិសនិយាយថា ​​ជនសង្ស័យ​មានគ្នាចំនួន៤នាក់​(ប្រុស)៖ ១-​ឈ្មោះ ម៉ៃ ស៊ី​ម៉ា​ត្រា ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​សិស្សសាលា​វិទ្យាល័យ​សាមគ្គី ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំ​ព​ញ (​ឃាត់ខ្លួន​), ​២-​ឈ្មោះ ឌី​វ សីហា ភេទ​ប្រុស  អាយុ១៧ឆ្នាំ ជនជាតិខ្មែរ  មុខរបរ​សិស្សសាលា​វិទ្យាល័យ​សាមគ្គី  ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ  ភូមិ​ទ្រា   សង្កាត់​ស្ទឹងមានជ័យ  ខណ្ឌមានជ័យ  រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​), ៣-ឈ្មោះ​ ចាន រស្មី ​ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក​ក្រុមហ៊ុន ភូមិ-​ស​ង្ដា​ត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​ឃាត​ខ្លួន​), ៤-ឈ្មោះ ​សៀង លាង​កាង ភេទ​ប្រុស អាយុ​២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្សសាលា​វិទ្យាល័យ​វត្ត​កោះ ស្នាក់​នៅផ្ទះ​លេខ២៧៤ ភូមិរ​ស្ទះ​បាញ់ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​(​ឃាត​ខ្លួន​)​។​

    ​វត្ថុតាង​ដកហូត​រួមមាន៖ -ឧបករណ៍ប្រើប្រាស់១​កំ​ប្លេ និង​ស្បោង​ផ្លាសស្ទិ​កបំ​រើ​ការជួញដូរ​មួយចំនួន, ​-ម៉ូតូ​ចំនួន​២​គ្រឿង (ម៉ាក​សង់​125​ មួយគ្រឿង សេរី​014​ ពណ៌ខ្មៅ ស្លាកលេខ​ភ្នំពេញ 1CQ7010 លេខ​តួ​+​ម៉ា​ស៊ីន ​9179837​, -ម៉ូតូ​ទី២​ម៉ាក​សង​ប៊ិ​ច​110 សេរី​012 ពណ៌​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ ​1BW2504 លេខ​តួ​+​លេខ​ម៉ា​ស៊ី​8018606​)។​

    ប៉ូលិសបន្តថា កម្លាំង​ប៉ុស្តិ៍​នគ​បាលរ​ដ្ឋ​បាល​ច្បារ​អ​ពៅ​២ ល្បាត​ក្នុង​មូល​ដ្ឌា​ន ដល់​ចំណុច​ខាងលើ​មានការ​សង្ស័យ ចាប់ផ្តើម​ត្រួត​ពិន​ត្យ​ឃើញ    ឧបករណ៍​សំរាប់​ប្រើប្រាស់ កំពង់​អង្គុយ​សេ​ព​សារធាតុ​ញៀន ក៏នាំមក​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សា​សួរ​កំណត់ហេតុ​។​

    បច្ចុប្បន្នជនសង្ស័យ​ទាំង៤នាក់និង​វត្ថុតាង បញ្ជូនមក​អធិការ​ចាត់ការ​បន្ត​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab