adverise with khmeread 5

ស្លាប់ម្នាក់ក្នុងករណីផ្ទុះឆេះកន្លែងឃ្លាំងស្តុកហ្គាសនៅឃ្មួញ

     ភ្នំពេញ ៖ បុរស​២​នាក់​ដែល​ឆេះ​រោល​ពេញ​ខ្លួន​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សម​: ក្នុង​ហេតុការណ៍​ផ្ទុះ​ឆេះ​កន្លែង​ឃ្លាំង​ស្តុក​ហ្គាស​នៅ​សង្កាត់​ឃ្មួញ ឥឡូវ​បាន​បាត់បង់​ជីវិត​ម្នាក់​ហើយ​កាលពី​រសៀល​ថ្ងៃទី​២២​មករា​កន្លងទៅនេះ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ស្ថិតនៅ​ភូមិក​ញ្ជ្រិ​ល ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។​

    ប៉ូលិស​បាន​បញ្ជាក់ថា ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត​ឈ្មោះ​តាក់ គីម អាយុ​៦០​ឆ្នាំ​មុខរបរ​កម្មករ​ផ្លូវថ្នល់ បាន​ឆេះ​រោលរាល​ខ្លោច​ពេញ​ខ្លួន ខណ​:​ពេល​កំពុង​ជីកដី​ដាក់លូ ហើយ​ភ្លើង​ហ្គាស​ផ្ទុះ​ឆេះ​ជះ​មកលើ​គាត់​និង​បុរស​ម្នាក់ទៀត​ដែល​នៅ​ធ្វើការ​ក្បែរ​គ្នា ។​

    គួររំលឹកថា គ្រោះថ្នាក់​អគ្គីភ័យ​ដ៏​ធំ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា ៧​យប់​ថ្ងៃទី ២១ មករា ២០១៦ កន្លងទៅនេះ​នៅតាម​ណ្តោ​យ​ផ្លូវ​ភ្នំពេញ​ហាណូយ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។​

    ករណី​អគ្គីភ័យ​ខាងលើនេះ បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​និង​ចែកចាយ​ហ្គាស ដែលមាន​ទំហំ​៤០​ម៉ែត្រ​គុណ​៥០​ម៉ែត្រ​ដែលមាន​ម្ចាស់​ឈ្មោះ វ៉ន ចាន់​សា​អាយុ​៣៨​ឆាំ្ន​។​
    សមត្ថកិច្ច​បន្តថា ខណៈពេល​កម្មករ​កំពុង​តែ​បញ្ចប់​ការងារ រៀបចំ​ហូបបាយ​ក៏​ស្រាប់​តែមាន ធំក្លិន​ហ្គាស់​ធ្លាយ ហើយ​បាន​ប៉ះ​ជាមួយ​កម្តៅ​របស់​ម៉ាស៊ីន​នៅក្បែរនោះ បណ្តាល​ឲ្យ​មាន​លេចចេញ​ជា អណ្តាតភ្លើង ហើយ​កម្មករ​នៅ​ទីនោះ​បាននាំគ្នា​រត់គេច​ដោ​យ​សុវត្ថិភាព ។​

    មួយ​រំពេច​នោះ​ធុង​ហ្គាស​ជាច្រើន​ធុង​បាន​ផ្ទុះ​លាន់​ដូច​សមរភូមិ​ប្រយុទ្ធ​បន្តបន្ទាប់​គ្នា បង្ក​ទៅជា​ភ្លើង​ឡើង​សន្ធោសន្ធៅ  បាន​ជះ​មកលើ​ផ្លូវ​បណ្តាល​ឲ្យ​ឆេះ​រោលរាល​កម្មករ​ជីក​ដាក់លូ នៅមុខ​កន្លែងកើតហេតុ​ចំនួន​២​នាក់ ត្រូវបាន​គេ​បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មះ​ភ្លាមៗ ។​

     សមត្ថកិច្ច​បន្តថា ជនរងគ្រោះ​ទាំង​២​នាក់​ទី​១-​ឈ្មោះ តាក់ គីម អាយុ​៦០​ឆ្នាំ និង​ទី​២-​ឈ្មោះ អ៊ិន អី អាយុ​៤០​ឆ្នាំ អ្នក​ទាំង​២​នាក់​មាន​ស្រុកកំណើត​ភូមិក​ញ្ចិ​ល ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។​

     ក្នុង​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​ដ៏​ធំ​មួ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​បាញ់​អស់​៥០​គ្រឿង ក្នុងនោះ​មាន​រថយន្ត​អង្គភាព ៧១១ ង​៧០​ចំនួន​៤​គ្រឿង រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ២០​គ្រឿង បាញ់​អស់​៣៥​រថយន្ត​,​រថយន្ត​របស់​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ ចំនួន​៧​គ្រឿង ,​រថយន្ត​របស់​ស្រា​បៀ​រក​ម្ពូ​ជា ១​គ្រឿង ,​រថយន្ត​ក្រុមហ៊ុន​សូ​គី​ម៊ិ​ច​២​គ្រឿង និង​រថយន្ត​ក្រុមហ៊ុន​សា​វី​ម៊ិ​ច​១​គ្រឿង ហើយ​ប្រើប្រាស់​វេលា​អស់​ជាង​២​ម៉ោង​ទើប​គ្រប់គ្រង​ស្ថានការណ៍​ខាងលើនេះ​បាន​១០០​ភាគរយ​។​

    ចំពោះ​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​ខូចខាត​សម្ភារ​:​មួយចំនួន​រួមមាន ១-​រថយន្ត ១​តោន​កន្លះ ៥​គ្រ​,​ម៉ូតូ ៧​គ្រឿង​និង​ធុង​ហ្គាស​មួយចំនួនធំ​,២-​អគារ​កម្មករ​ស្នាក់ នៅ​២​អគារ ស្មើនឹង ៧​បន្ទប់​,៣-​បន្ទប់​ជួល​មួយ​អាគារ​មាន ៤​បន្ទប់​,៤-​របួស​កម្មករ​ធ្វើ​ផ្លូវ ២​នាក់​ធ្ងន់ធ្ងរ​,៥-​ម្ចាស់​ឈ្មោះ វ៉ន ច័ន្ទ​សា ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ មាន​កម្មករ សរុប​ប្រហែល​២០​នាក់​,៦-​ប្រើប្រាស់​រថយន្ត ២៤​គ្រឿង​ក្នុងនោះ​រថយន្ត​ង​អគ្គីភ័យ​កងពល​ង​៧០ ចំនួន​៤​គ្រឿង​ស្នងការ​ក្រុង ២០​គ្រឿង​ប្រើ​ទឹក​អស់ ៣៩​ឡាន​និង​៧-​នៅសល់​ស៊ីទែន​ហ្គាស​ចំណុះ​៨០០០​លីត្រ​១ មិនទាន់​ផ្ទុះ​។​សកម្មភាព​ពន្លត់​ចប់សព្វគ្រប់​នៅ​ម៉ោង​៩​យប់ ។​

    គួរបញ្ជាក់​ផងដែរ​ថា​ករណីនេះ​អាច​ទុក​សំណាង​មួយ​ដែរ ដែល​ភ្លើង​មិនបាន​ឆេះ​ស៊ីទែន​ផ្ទុក​ហ្គាស​ដ៏​ធំ និង​ស្ថានីយ៍​ប្រេង​សូ​គី​ម៊ិ​ច​ដែល​នៅក្បែរនោះ ពោល​ឆេះ​តែ​នៅ​ជុំវិញ ហើយ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​៕​

adverise with khmeread

មតិយោបល់