អគារ​ខ្ពស់​ជា​និមិត្តរូប​របស់​ក្រុង​តេ​ហេ​រ៉ង់​រង​អ​គី្គ​ភ័យ បាក់​រលំ សម្លាប់​អ្នក​ពន្លត់អគ្គីភ័យ​ជាង ៣០ នាក់​

    ​យោងតាម​ប្រភពព័ត៌មាន NBC News នៅ​ថ្ងៃទី ១៩ មករា​នេះ​បានឱ្យដឹងថា អ្នក​ពន្លត់អគ្គីភ័យ​រាប់សិប​នាក់​បាន​ស្លាប់ នៅពេល​អគារ​ខ្ពស់​បាន​ដួលរលំ បន្ទាប់ពី​ត្រូវ​ភ្លើង​ឆេះ​ក្នុង​រដ្ឋធានី​របស់​អ៊ីរ៉ង់​។ 

​    ​ទូរទស្សន៍​ក្នុងស្រុក​បាន​រាយការណ៍​ថា មនុស្ស​ស្លាប់​យ៉ាងតិច ៣០ នាក់ ក្នុង​អគារ​និមិត្តរូប​ទីក្រុង​តេ​ហេ​រ៉ង់ ឈ្មោះថា អគារ Plasco​។ ទូរទស្សន៍​នេះ​មិនបាន​បញ្ជាក់​មូលហេតុ​បង្ក​អគ្គីភ័យ​ទេ​។ ហើយ NBC News ក៏​មិនអាច​បញ្ជាក់​លម្អិត​លើសពី​នេះដែរ​៕ 

ប្រភព៖បរទេស

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab