សូមជួយ​កូន​ខ្ញុំ​ផង​! ឪពុក​ដ៏​អស់សង្ឃឹម​អង្វរ​អ្នកដំណើរ​វាយ​គាត់ ១ រំពាត់​គិត ១,៥ ដុល្លារ​ដើម្បី​យកលុយ​វះកាត់​កូន​អាយុ ១ ខួប​

    ​ឪពុក​ម្នា​ក់បាន​អង្វរករ​សាធារណជន​ឱ្យ​វាយ​គាត់​ដោយ​ឥតគិតថ្លៃ​ដើម្បី​រៃអង្គាសប្រាក់​ព្យាបាល​កូនប្រុស​របស់គាត់​ដែល​ជិត​ពិការភ្នែក​។​

​    ​ឪពុក​ដ៏​កំសត់​ម្នាក់នេះ​ឈ្មោះ ហ្វា​ន​ហ្វូ​គួ​យ តាម​ដឹងបាន​លុតជង្គង់​នៅលើ​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​សប្តាហ៍​មុន ហើយ​យក​ថ្លៃ​ពី​អ្នកដើរ​កាត់​ចំនួន ១០ យ័ន (១,៥ ដុល្លារ​) ក្នុង​មួយ​រំពាត់​។​

​    ​កូនប្រុស​អាយុ​មួយ​ខួប​របស់លោក​ហ្វា​ន​បាន​កើតមក​ជាមួយ​ជំងឺ​ភ្នែក​ដ៏​ធ្ងន់ធ្ងរ​ហើយ​ត្រូវការ​ការវះកាត់​ដែលមាន​តម្លៃ ១០០.០០០ យ័ន (១៤.៥៤២ ដុល្លារ​)​។​

​    ​រូបភាព​នេះ​ត្រូវបាន​ថត​កាលពី​ថ្ងៃទី ១១ ខែមករា​នេះ​ដោយ​បង្ហាញ​លោក​ហ្វា​ន​លុតជង្គង់​នៅលើ​ផ្លូវ​ដ៏​មមាញឹក​។ លោក​ហ្វា​ន​មាន​ដើមកំណើត​មកពី​ខេត្ត​ឆុង​ឈី​ង​។ គេ​អាច​ឃើញ​ស្លាក​អក្សរ​ដែល​គាត់​សរសេរ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ​ថា "​វាយ​ភ្លៅ​របស់ខ្ញុំ​ដើម្បី​ជួយ​កូន​របស់ខ្ញុំ​"​។​

​    ​យោងតាម​វេ​ប​សាយ Huanqiu.com បទ​សម្ព័ន្ធ​របស់​វេ​ប​សា People's Daily Online បានឱ្យដឹងថា កូន​របស់លោក​ហ្វា​ន​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​។​

​    ​យោងតាម​របាយការណ៍​បានឱ្យដឹង​ទៀតថា លោក​ហ្វា​ន​បាន​នាំ​កូន​គាត់​ទៅ​មន្ទីរ​ជាច្រើន​និង​បាន​ស្វែងរក​គ្រូពេទ្យ​ស័ក្តិសម​ម្នាក់​នៅ​ប៉េកាំង​។ ទោះយ៉ាងណា នៅពេល​គាត់​ដឹង​ពី​តម្លៃ​វះកាត់ គាត់​មាន​អារម្មណ៍​សោកសៅ​និង​អស់សង្ឃឹម​។ គាត់​បានដឹងថា គាត់​មិនមាន​សមត្ថភាព​ផ្គត់ផ្គង់​ថ្លៃ​ចំណាយ​ដ៏​ច្រើន​បែបនេះ​ទេ ដូច្នេះ​ទើប​គាត់​សម្រេចចិត្ត​លុតជង្គង់​សុំឱ្យ​មនុស្ស​វាយ​គាត់​បែបនេះ​។​

​    ​គាត់​បាន​ប្រាប់​អ្នកកាសែត​ថា "​តើ​អ្នក​គិតថា​ខ្ញុំ​ចូលចិត្ត​លុតជង្គង់​លើផ្លូវ​បែបនេះ​មែន​ទេ​? ខ្ញុំ​ក៏​ចង់​រស់នៅ​ជីវិត​ធម្មតា​ដូច​គេឯង​ដែរ ប៉ុន្តែ (​ខ្ញុំ​និង​ប្រពន្ធ​) មិនអាច​ធ្វើបាន​ដោយសារ​យើង​ត្រូវការ​ព្យាបាល​កូន​របស់​ពួកយើង​"​។ គាត់​ក៏បាន​បន្ទោស​ខ្លួនឯង​ថា "​ជា​ឪពុក​ខ្វះ​ទំនួល​ខុសត្រូវ​" ដោយសារ​មិនមាន​សមត្ថភាព​នាំ​កូន​ខ្លួន​ព្យាបាល​ជំងឺ​។​

​    ​ដោយសារ​អាកា​រៈ​ធ្ងន់ធ្ងរ​របស់ យូ​ហាង គ្រូពេទ្យ​ជំនាញ​មិនអាច​ធានាថា កូនប្រុស​លោក​ហ្វា​ន​អាច​មើលឃើញ​ម្តងទៀត​បន្ទាប់ពី​ការវះកាត់​ទេ​។ ទោះយ៉ាងណា​គាត់​នៅតែ​មិន​ចុះចាញ់​ដោយនិយាយ​ថា "​ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្ញុំ​ពិការ​នោះទេ​។ ខ្ញុំ​ចង់ឱ្យ​រូបគេ​មើលថែ​ខ្លួនឯងបាន​នៅពេល​ធំ​ដឹងក្តី​"​។​

​    ​ចាប់តាំងពី​រឿងរ៉ាវ​ដ៏​សោកសៅ​របស់លោក​ហ្វា​ន​បាន​ល្បី​រន្ទឺ​ពេញ​ប្រទេស​ចិន​កាលពី​សប្តាហ៍​មុន គាត់​បានទទួល​ការបរិច្ចាគ​ពី​សាធារណជន​ប្រមាណ ៥០.០០០ យ័ន​។​

​    ​គាត់​បាន​និយាយថា ចំនួន​លុយ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ការចំណាយ​លើ​ប្រាក់​បញ្ញើ​និង​នាំ​កូន​គាត់​ពិ​និត្យនៅ​មន្ទីរពេទ្យ​។ គាត់​ក៏បាន​បញ្ចប់​យ៉ាង​ដូច្នេះ​ថា គាត់​នឹង​រិះរក​វិធី​សមរម្យ​មួយ​ដើម្បី​រៃអង្គាសប្រាក់​នៅសល់​ដើម្បី​ឈានទៅដល់​ការវះកាត់​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab