ទាហាន​សិច​ស៊ី​បំផុត​លើ​លោក រង​ការផាកពិន័យ​ពី​មេទាហាន​អ៊ីស្រាអែល​ចំពោះ​ការបញ្ចេញ​រូបភាព​ក្តៅ​សាច់​ពេក​នៅលើ Instagram

    ​យោធា​អ៊ីស្រាអែល​ហាក់​បង្ហាញ​ភាព​សិច​ស៊ី​ខ្លាំងក្លា​ជាជាង​ចំណង់​ធ្វើសង្គ្រាម​ប្រសិនបើ​គេ​សម្លឹងមើល​គណនី Instagram របស់​យោធា​នារី​ដ៏​ស្រស់ស្អាត​និង​សិច​ស៊ី​ទាំងនេះ​។​

​    ​គណនី ដែល​អាចធ្វើឱ្យ​ឡើង​សីតុណ្ហភាព​ដល់ក​ម្រិ​តនុ​យ​ក្លេ​អ៊ែរ​ទាំងនេះ មាន​អ្នក Follower ប្រមាណ ១១៦.០០០ នាក់​ហើយ​យោធា​ស្រី​ប្រមាណ ២.០០០ នាក់​បាន​បង្ហោះ​រូបភាព​ដ៏​សិច​ស៊ី​របស់ខ្លួន​ជាមួយ​កាំភ្លើង​ក្នុង​ឈុត​ប៊ី​គី​នី​។​

​    ​ជាមួយ​អាយុ​ចាប់ពី ១៨ ដល់ ២០ គេ​ឃើញ​មាន​យោធា​ស្រី​ជាច្រើន​បង្អួត​ភាព​ស្អាត​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម​។ ចុះ​ហេតុអ្វី​បានជា​មាន​នារី​ស្រស់ស្អាត​ច្រើន​ម្ល៉េះ​ក្នុង​ជួរ​យោធា​អ៊ីស្រាអែល​?

​    ​ការបម្រើ​កងទ័ព​គឺជា​កាតព្វកិច្ច​សម្រាប់​ជនជាតិ​ជ្វី​ស​អ៊ីស្រាអែល​ទាំងអស់ ដែលមាន​ស្មារតី​និង​រាងកាយ​រឹងមាំ​។ កាតព្វកិច្ច​ជាតិ​ចាប់ផ្តើម​ពី​អាយុ ១៨ សម្រាប់​បុរស​និង​នារី ដែល​ពួកគេ​ត្រូវតែ​បំពេញ​កាតព្វកិច្ច​ចំនួន​ពីរ​ឆ្នាំ​ដោយ​រួមបញ្ចូល​ការដាក់​ពង្រាយ​នៅ​ជួរមុខ​។​

​    ​ទោះយ៉ាងណា គណនី​របស់​កញ្ញាៗ​ក្នុង​រូបភាព​មាន​ចំនួន Follower ដ៏​ច្រើន​ដែល​កត្តា​នេះ​បាន​នាំឱ្យ​នាង​ជួប​បញ្ហា​។​

​    ​មានការ​លើកឡើងថា កងទ័ព​ការពារ​អ៊ីស្រាអែល​បាន​ពិន័យ​ក្រុម​នារី​បង្ហោះ​រូបភាព​សិច​ស៊ី​ចំពោះ​អាកប្បកិរិយា​មិន​សមប្រកប​បន្ទាប់ពី​រូបភាព​ខ្លះ​លេចឡើង​នៅលើ​កញ្ចក់​វេ​ប​សាយ​ព័ត៌មាន​ក្នុងស្រុក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត