Samoningas sapnavimas 2

សុបិន​នាំ​សំណាង​តាម​ក្បួន​ជំនឿ​ហុងស៊ុយ​ចិន​និង​ឥណ្ឌា​

​    ​សុបិន​នាំមក​នូវ​សំណាង​ដល់​មនុស្ស​ដែល​រៀបរាប់​នៅ​ខាងក្រោម​នេះ​គឺ​ដកស្រង់​ចេញពី​ជំនឿ​ហុងស៊ុយ​ចិន និង​ឥណ្ឌា​ដ៏​ឆុត ដែលមាន​អាយុកាល ៣០០០ ឆ្នាំ​មកហើយ​។ 

១. ប្រសិនបើ​អ្នក​សុបិន​ឃើញ​ព្រះអាទិត្យ​ឬ​ព្រះ​ចន្ទ​រះ នោះ​គ្រួសារ​របស់​អ្នក​នឹងមាន​សេចក្តីសុខ​សេចក្តីចម្រើន សមាជិកគ្រួសារ​ទទួល​បានការ​អប់រំ​ជ្រៅជ្រះ និង​ទទួលបាន​ការងារ​សំខាន់ៗ​ប្រាក់ខែ​ខ្ពស់​។ 
២. ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​រន្ទះ នោះ​មានន័យថា​អ្នក​នឹងមាន​រាសី​ខ្ពស់​។​
៣. ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​ឥ​ន្ធ​ធនូ នោះ​សំណាងល្អ​នឹង​កើតមាន​ចំពោះ​គ្រួសារ​របស់​អ្នក​។ 
៤. ប្រសិនបើ​អ្នក​សុបិន​ឃើញ​ផ្កាយ​លើ​មេឃ នោះ​ក៏​មានន័យថា​អ្នក​នឹងមាន​សំណាងល្អ​។ 
៥. ​សុបិន​ឃើញ​ផ្កាយ​លិ​ប​បាត់​ក្នុង​ពពក​បន្តិច​ម្តងៗ នោះ​មានន័យថា​អ្នក​ជិត​មានកូន​ហើយ​។
៦. ប្រសិនបើ​អ្នក​សុបិន​ឃើញ​ដើម​ឫស្សី​ដុះ​ព្រោងព្រាត​ពេញមុខ​ផ្ទះ នោះ​មានន័យថា​អ្នកនឹង​បន្ត​ទទួលបាន​ដំណឹង​ល្អ​ឥត​ឈប់​។​
៧. ប្រសិនបើ​យល់សប្តិ​ឃើញ​ចម្ការ​ផ្លែឈើ នោះ​មានន័យថា​កូនប្រុស​ឬ​ចៅប្រុស​របស់​អ្នកមាន​សុខភាព​ល្អ​និង​សុវត្ថិ​ភាពល្អ​។​
៨. សុបិន​ឃើញ​ឈរ​នៅក្រោម​ដើមឈើ មានន័យថា​នឹងមាន​មន្ត្រី​ម្នាក់​ចូលមក​ជួយ​យឺត​យោង​អ្នក​ឆាប់ៗ​នេះ​។ 
៩. ប្រសិនបើ​សុបិន​ឃើញ​ផ្នូរខ្មោច​និង​មឈូស​ថ្មីថ្មោង នោះ​មានន័យថា​រាល់​ក្តីបារម្ភ​ទាំងឡាយ​របស់​អ្នកនឹង​ត្រូវ​ចប់​ឆាប់ៗ​នេះ​។ 
១០. ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​នរណាម្នាក់​យក​សាកសព​មក​ដាក់​ក្នុងផ្ទះ​របស់​អ្នក នោះ​មានន័យថា​លុយ​ជាច្រើន​នឹង​ហូរ​ចូល​ផ្ទះ​របស់​អ្នក​។​
១១. សុបិន​ឃើញ​ទៅ​វត្ត មានន័យថា​រាសី​របស់​អ្នក​រឹតតែ​ខ្ពស់ត្រដែត​ទ្វេដង​។ 
១២. សុបិន​ឃើញ​រូប​បដិមា​ព្រះ​នៅ​អាសនៈ មានន័យថា​រាសី​របស់​អ្នក​កំពុងតែ​ឡើង​ខ្ពស់ត្រដែត​។ 
១៣. សុបិន​ឃើញ​មនុស្ស​ឈឺ​កំពុង​យំ ឬ​សើច មានន័យថា​ជំងឺ​របស់​ពួកគេ​នឹង​ជាសះស្បើយ​ឆាប់ៗ​ខាងមុខ​។ 
១៤. សុបិន​ឃើញ​នរណាម្នាក់​សម្លាប់​ជ្រូក មានន័យថា​អ្នកនឹង​មាន​លាភ​ធំ​។ 
១៥. សុបិន​ឃើញ​ខ្លួនឯង ឬ​នរណាម្នាក់​សម្លាប់​មាន់ ក្ងាន ឬ​ទា មានន័យថា​អ្នកមាន​ជោគជតារាសី​ខ្ពស់​។ 
១៦. សុបិន​ឃើញ​ពស់​ចឹក មានន័យថា​អ្នកនឹង​មាន​លុយ​ចាយ​ច្រើន​។ 
១៧. សុបិន​ឃើញ​របូត​ខ្សែក្រវាត់ មានន័យថា​សុខភាព​ជារួម​របស់​អ្នក​មាំទាំ​ល្អ​។​
១៨. សុបិន​ឃើញ​រាល់​យានយន្ត​ធ្វើដំណើរ​ទៅមុខ មានន័យថា​រាល់​ការងារ​រកស៊ី​ជួញដូរ​សព្វបែបយ៉ាង​កាក់​បក​យ៉ាង​ប្រសើរ​។ 
១៩. សុបិន​ឃើញ​រើស​បាន​លុយ មានន័យថា​មានសំណាង​ជាមួយ​លុយកាក់​។​
២០. សុបិន​ឃើញ​ទូក​បើក​ក្រោម​ស្ពាន មានន័យថា​មានជោគ​ជតារាសី​ខ្ពស់​។ សុបិន​នេះ​ក៏​មានន័យ​ដូចនឹង​សុបិន​ឃើញ​ចង្កៀង ឬ​ភ្លើងទៀន​ផងដែរ​។ 
២១. សុបិន​ឃើញ​ម្ជុល​ឬ​អំបោះ មានន័យថា​អ្វីៗ​គ្រប់យ៉ាង​នឹង​ទទួលបាន​ជោគជ័យ​។ 
២២. សុបិន​ឃើញ​កញ្ចក់​ថ្លាឆ្វេង មានន័យថា​មានសំណាង​ល្អ​។ 
២៣. យល់សប្តិ​ឃើញ​ភ្លើង​ឆេះ​ភ្នំ មានន័យថា​បាន​ឡើង​តំណែង​។ 
២៤. ប្រសិនបើ​អ្នក​យល់សប្តិ​ឃើញ​ដើមឈើ​និង​ស្មៅ​ដុះ​លូតលាស់​ល្អ នោះ​មានន័យថា​គ្រួសារ​ទាំងមូល​មាន​ភាព​រីករាយ​។ 
២៥. យល់សប្តិ​ឃើញ​សម្តែង​ការដឹងគុណ​ចំពោះ​ឪពុកម្តាយ មានន័យថា​នឹងមាន​លាភ​ធំ និង​ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត​។ 
២៦. ប្រសិនបើ​យល់សប្តិ​ឃើញ​ពពក​ហោះ​ចេញពី​ទិស​ទាំង​បួន មានន័យថា អាជីវកម្ម​របស់​អ្នក​រី​កម​ច្រើន​ទៅមុខ​និង​កាក់កប​។​
២៧. សុបិន​ឃើញ​ឈ្លោះ​គ្នា​ជាមួយ​មិត្តភក្តិ មានន័យថា​រកបាន​មិត្ត​ថ្មី​។​
២៨. យល់សប្តិ​ឃើញ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស មានន័យថា​មាន​វិបុលភាព​ក្នុង​ជីវិត​។​
២៩. យល់សប្តិ​ឃើញ​ពស់​ពីរ​ក្បាល​ប្រយុទ្ធ​គ្នា មានន័យថា​អ្នកនឹង​ទទួលបាន​ជោគជ័យ​។ 
៣០. យល់សប្តិ​ឃើញ​ចាប់​ពស់ មានន័យថា​អ្នកនឹង​ឈ្នះ​លើ​រាល់​សត្រូវ​ទាំងឡាយ​។ 
៣១. យល់សប្តិ​ឃើញ​រាំ​ក្នុង​សុបិន មានន័យថា​នឹង​ទទួលបាន​ជោគជ័យ​លើ​អ្វីមួយ​។ 
៣២. យល់សប្តិ​ឃើញ​សាច់ញាតិ​ឬ​មិត្តភក្តិ​ស្លាប់ មានន័យថា​ទទួលបាន​ដំណឹង​មាន​លាភ​។ 
៣៣. យល់សប្តិ​ឃើញ​ប្រពន្ធ​មាន​សម្រស់​ស្រស់ស្អាត មានន័យថា​នាង​នឹងមាន​កូន​ឆាប់ៗ​។​
៣៤. យល់សប្តិ​ឃើញ​ខ្លួនឯង​ស្លាប់ មានន័យថា​នឹង​ទទួលបាន​ជោគជ័យ​រឿង​អ្វីមួយ​។​
៣៥. យល់សប្តិ​ឃើញ​មឈូស មានន័យថា​នឹងមាន​ភាព​រីករាយ​ដោយ​មិនបាន​រំពឹងទុក​។​
៣៦. យល់សប្តិ​ឃើញ​ឧបសគ្គ​រាប់​ជំពូក មានន័យថា​មាន​ភាព​រីកចម្រើន​ក្នុង​ការងារ និង​ការរកស៊ី​។ 
៣៧. យល់សប្តិ​ឃើញ​រលឹម​ស្រិចៗ មានន័យថា​នឹងមាន​សុភមង្គល​ក្នុង​គ្រួសារ​។ 
៣៨. យល់សប្តិ​ឃើញ​ដំរី មានន័យថា​មាន​ភាព​រីកចម្រើន​ក្នុង​ការងារ ឬ​ការរកស៊ី​។​
៣៩. យល់សប្តិ​ឃើញ​ភ្លើង មានន័យថា​ជោគជ័យ​។​
៤០. យល់សប្តិ​ឃើញ​ភ្លើង​ឆេះ​ផ្ទះ មានន័យថា​ទទួលបាន​លាភ​ទ្រព្យ​។​
៤១. យល់សប្តិ​ឃើញ​គ្រឿងអលង្កា ឬ​របស់​មានតម្លៃ មានន័យថា​នឹងមាន​លាភ​ទ្រព្យ​។​
៤២. យល់សប្តិ​ឃើញ​បាក់ធ្មេញ មានន័យថា​អាយុ​វែង​និង​សុខភាព​ល្អ​។​
៤៣. យល់សប្តិ​ឃើញ​ឃាតករ មានន័យថា​រាល់​បញ្ហា​ទាំងឡាយ​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​។​
៤៤. យល់សប្តិ​ឃើញ​បរាជ័យ​ក្នុង​ស្នេហា មានន័យថា​នឹង​ទទួលបាន​ជោគជ័យ​ក្នុង​រឿង​ស្នេហា​ក្នុង​ជីវិត​ពិត​៕ (​ហាម​លួច​ចម្លង​)

អ្នកនឹងចូលចិត្ត

មតិយោបល់