ឃាត់​ស្រី​ស្អាត​ម្នាក់​តាម​ដីកា​ពីបទ​លួច​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ បាន​នាំខ្លួន​ជនសង្ស័យ​ជា​ស្ត្រី​ម្នាក់ តាម​ដីកា កាលពី​ថ្ងៃទី១៩ ​មករា ​២០១៧ ម៉ោង​៤​ និង​៤៥​នាទី ល្ងាច​នៅ​ចំណុច​ផ្ទះ​លេខ​២៤ ផ្លូវ ៦៤៤ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌច្បារអំពៅ គឺ ឃាត់ខ្លួន​នៅមុខ​ផ្ទះ​ជនសង្ស័យ​តែម្តង។​

    ការនាំ​ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​១០ “​ស​” ព្រ​.​ទ ចុះ​ថ្ងៃទី ០៥-០១-២០១៧ ចេញ​ដោយ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើ​បសួរ សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ​លួច ប្រព្រឹត្ត​នៅ​ចំណុច​តូប​លេខ​C១-០៩ និង C១-១០ ជាន់​ទី​២ ក្នុង​ផ្សារ​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​០៦-០២-២០១៦​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ តិច ហ៊ួ​យ ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៤ ផ្លូវ ៦៤៤ ភូមិ​ដើម​ម៉ាក់​ក្លឿ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌច្បារអំពៅ។​

    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab