ត្រួតពិនិត្យ​រដ្ឋបាល​ចាប់បាន​សិស្ស​ម្នាក់​និង​ជាង​ផ្សា​ដែក​ម្នាក់​ជួញ​ថ្នាំញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​១៩ ​មករា ​២០១៧ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​ក្នុង​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០១ ភូមិត្នោតជ្រុំ​៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ និង កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងទំពុន បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន  ដែលមាន​ឈ្មោះ​ទី​១-​ឈ្មោះ អ៊ុង ដា​រ៉ា ហៅ ខ្លា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ផ្សា​ដែក ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ក្រុមទី​០១ ភូមិ ត្នោតជ្រុំ​៥ សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ និង​២-​ឈ្មោះ  ឃួន ចាន់ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​បឹងត្របែក ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង សង្កាត់បឹងត្របែក ខណ្ឌចំការមន។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​(​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​០១​កញ្ចប់​ថង់​ធំ​,​ ទូរស័ព្ទដៃ​ចាស់​ចំនួន ០២ គ្រឿង, ​ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន និង ម៉ូតូ​០១​គ្រឿង​ម៉ាក​ធូ​ដេ ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab