ប៉ូលិស​ខណ្ឌឫស្សីកែវ​បង្ក្រាប​ចោរប្លន់​ដ៏សកម្មកាលពីយប់មិញផ្ទុះអាវុធ​ ២​​ គ្រាប់

    ភ្នំពេញ ​៖ បុរស​ម្នាក់​ជា​សមាជិក​ក្រុមចោរប្លន់​យ៉ាងសកម្ម​ក្នុង​រាជធានី​ភ្នំពេញ កន្លងមក​ដែល​សមត្ថកិច្ច​កំពុង​តាម​ចាប់​តាម​ដីកា​របស់​តុលាការ​នោះ ពេលនេះ​ត្រូវ​បា​នឡោមព័ទ្ធ​ចាប់ខ្លួនបាន​ម្នាក់​ដកហូត​កាំភ្លើង​មួយ​ដើម​កាលពី​វេលា​ម៉ោង​៩​ ​និង​៣០ នាទី​យប់ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៧​ក្នុង​ផ្ទះមួយ​ល្វែង​ស្ថិតនៅ​បុរី​សន្តិភាព​២ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។​

    ប៉ូលិស​បានឱ្យដឹងថា ដំបូង​កម្លាំង​ប៉ូលិស​កំពុងតែ​ជិះ​ល្បាត ក្នុង​មូលដ្ឋាន ពេលនោះ សមត្ថកិច្ច​ក៏​បានឃើញ​ជនល្មើស​ជិះ​ម៉ូតូ​តែម្នាក់ឯង។ ដោយមាន​ដីកា​ពី​តុលាការ និង​ដោយ​ប៉ូលិស​ស្គាល់​ភិនភាគ​ផង​នោះ ក៏បាន​ហៅ​ជនល្មើស​ឱ្យ​ឈប់ តែ​ជនល្មើស​មិន​ព្រម​ឈប់​ទេ តែ​បែរជា​ជិះ​ម៉ូតូ​គេច​ពី​សមត្ថកិច្ច​ទៅវិញ។​

    ដោយ​ឃើញ​សភាពការណ៍​មិន​ស្រួល សមត្ថកិច្ច​បាន​ជិះ​តាម​ព្រមទាំង​ប្រកាស​តាម​វិទ្យុទាក់ទង​ឱ្យ​តាម​ស្ទាក់​មុខសញ្ញា។ បន្ទាប់ពី​ជិះ​ដេញតាម​រហូតដល់​ផ្លូវ​ឡឥដ្ឋ​ព្រំប្រទល់​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ និង​ប៉ុស្តិ៍​ច្រាំ​ចំរេះ​ទី​១ ជនល្មើស​បាន​ជិះ​បុក​ម៉ូតូ​សមត្ថកិច្ច ដែល​ឈប់​ចំ​ពីមុខ បណ្តាលឱ្យ​ដួល​ម៉ូតូ​ទាំង​២ ហើយ​ពេលដែល​ម៉ូតូ​ដួល​នោះ​ជនល្មើស​បាន​ជ្រុះ​កាំភ្លើងខ្លី​មួយ​ដើម​ម៉ាក K59។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ធ្វើឱ្យ​ជនល្មើស​ភ័យ​រត់​យកតែ​រួចខ្លួន រហូតដល់​ផ្ទះ​របស់​វា​ដែលមាន​ទីតាំង បុរី​សន្តិភាព​២ នេះ។ ពេលដែល​សមត្ថកិច្ច ដឹងថា​ជនល្មើស​រត់​ចូល​សម្ងំ​ក្នុងផ្ទះ សមត្ថកិច្ច​បាន​ឡោម​ព​ទ្ធ័​ផ្ទះ​ជនល្មើស និង​បាន​ចូលទៅ​ចាប់បាន​តែម្តង​។​

    ក្រោយពេល​ចាប់បាន និង​សួរនាំ​រួចមក​ជនល្មើស​ត្រូវបាន​នាំ​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ខណ្ឌ​ខណ្ឌឫស្សីកែវ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab