គាស់​បន្ទប់​បាន​ជាង​ ៣០ ​ដង​...​គាស់​ចុងក្រោយ​ទ្រមខ្លួន​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ចូល​លួច​គាស់​បន្ទប់​បាន​ជាង​៣០​ដង តែ​នៅពេល​គាស់​ចុងក្រោយ​ត្រូវ​ម្ចាស់​គេ​តាម​ទាន់ ចាប់បាន​វាយ​ទ្រមខ្លួន​ទើប​ហៅ​សមត្ថកិច្ច​មក​ទទួល បង្កឱ្យមាន​ការភ្ញាក់ផ្អើល កាល​វេលា​ម៉ោង១០ ​និង​៣០​នាទី​យប់ ថ្ងៃទី​១៩ ​ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ ក្នុង​បុរី​សន្តិភាព​១ ភូមិ​-​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    ប្រភព​បាន​ឱ្យដឹង​ថា ជនរងគ្រោះ​ម្ចាស់​បន្ទប់​ឈ្មោះ ប៉ែន ថាវ​រី ភេទ​ស្រី ​អាយុ​២៨ឆ្នាំ មុខរបរ លក់ដូរ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

    ចំណែក​ជនសង្ស័យ​ទី​១-​ឈ្មោះ ណៃ ដា​រិ​ន ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក កំណើត នៅ​ភូមិប្រ​សំ ​ឃុំ​ស្អាង ស្រុក​ត្បូង​ឃ្មុំ​ ខេ​ត្ត​កំពង់ចាម​ និង​ជនសង្ស័យ​ទី​២- ឈ្មោះ នៅ ស៊ីថា ភេទ​ប្រុ​ស អាយុ​៣២ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ    មាន​ភូមិកំណើត​នៅ​ភូមិ សាមគ្គី ឃុំ​ស្រែ​រោង ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​

    ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ បាន​និយាយថា ដំបូង​រូបគាត់ កំពុងនិយាយ​លេង​នៅផ្ទះ​បងប្អូន​នៅ​ជិត​កន្លែងកើតហេតុ ដោយ​ឱ្យ​ប្អូនប្រុស​រង់ចាំ​សង្កេតមើល​ជនសង្ស័យ​ចូល​គាស់​បន្ទប់​ពីព្រោះ​កន្លង​មាន​ករណីនេះ​ជា​ញឹកញាប់​។  

    ប្រភព​ដដែល​បាន​បន្តទៀតថា ខណៈពេលដែល​ជនសង្ស័យ​ចូល​គាស់​សោ បាន​ហើយ​ចូលទៅក្នុង​បន្ទប់​រើ​សម្ភារៈ​នៅក្នុង​ផ្ទះ​ និង​លើកយក​ស្រា​បៀរ​ចំនួន​២​កេះ​កន្លះ តែ​យក​មិនទាន់បាន ត្រូវ​បងប្អូន​ជនរងគ្រោះ​បានមក​ទាន់ ហើយ​បាន​ឃាត់​ជនសង្ស័យខាងលើ។ ​ប៉ុន្តែ​ជនសង្ស័យ​បាន​តដៃ​ទៅលើ​បងប្អូន​ជនរងគ្រោះ​ហើយ​រត់ចេញ។ ​បន្ទាប់មក​ក៏ត្រូវ​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាននាំគ្នា​វាយ​បណ្តាលឱ្យ​រងរបួស​បែក​មុខ​បែក​មាត់​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បន្ទាប់ពី​សាកសួរ​ចម្លើយ​ដោយ​សារភាពថា ខ្លួន​ធ្លាប់​ចូល​គាស់​បន្ទប់​ប្រជាពលរដ្ឋ​ជាង​៣០​ដង​មកហើយ ដោយ​លួចបាន​លក់​យកលុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ប៉ុ​សិ៍​ចោមចៅ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ធ្វើ​ចាត់ការ​តាម​និតិ​វិធី​ផ្លូវច្បាប់​៕​

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab