ប្រមូល​អ្នកប្រើប្រាស់​គ្រឿងញៀន​ប្រុស​ស្រី​ ៣​ នាក់​បញ្ជូនទៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​ទី​​៣ បាន​ចុះ​ប្រមូល​ឃាត់ខ្លួន​អ្នកប្រើប្រាស់​គ្រឿងញៀន បាន​ចំនួន​០៣​នាក់​នៅ​ថ្ងៃទី​១៩ ​មករា ​ឆ្នាំ​២០១៧​ វេលា​ម៉ោង​៨​ និង​៤០​នាទី​យប់​នៅ​ចំណុច​ទឹកដី​ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ​ សាំង ច​ន្ទ័​កុ​ម្ភះ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ​ផ្លូវលំ ​សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​, ២.​ឈ្មោះ  គា សុវណ្ណ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ៣១​អឺ ​ផ្លូវ​លេខ១៥៤ ​សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​ និង​៣.​ឈ្មោះ ហ៊ីម រី​ណា ភេទ​ស្រី ​អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​១១០​អឺ​៣​ ផ្លូវ​លេខ​១២៨ ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។ វត្ថុតាង​ចាប់យក​បាន​មាន​ឧបករណ៍សម្រាប់​ជក់​គ្រឿងញៀន​បំពង់​កែវ​ចំនួន​៣​។​

    បច្ចុប្បន្ន​អ្នកប្រើប្រាស់​គ្រឿងញៀន​ខាង​បាន​បញ្ជូនមក​សាលាខណ្ឌ​ដូនពេញ ដើម្បី​យកទៅដាក់​មណ្ឌល​កែប្រែ​ឱកាស​ខ្ញុំ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab