ស្រវឹងស្រា​បើក​ម៉ូតូ ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​របួសធ្ងន់​ខ្លួន​ឯង ​

    ភ្នំពេញ ៖ បុរស​ម្នាក់​បន្ទាប់ពី​ផឹកស៊ី​ស្រវឹង បាន​បើក​ម៉ូតូ​មួយគ្រឿង​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​កុងតឺន័រ​កំពុងបើក​យឺតៗ​បណ្តាលឱ្យ​របួស​បាក់ដៃ​ខាងឆ្វេង។​

    ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩ ​និង​៣៥​នាទី​យប់​ថ្ងៃទី១៩ មករា ២០១៧ ស្ថិត​តាម​បណ្តោយ​ផ្លូ​វ​បេតុង​បុរី​ឯករាជ្យ មុខ​រោងចក្រ​ប៊ឺ​រី ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    សាក្សី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង ម៉ាក Fuso ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-5350 បើកបរ​តាមផ្លូវ​បេតុង​ខាងលើ ក្នុងទិសដៅ​ពី​លិចទៅ​កើត​យឺត​ព្រោះ​ផ្លូវ​ខាងមុខ​ស្ទះ។​

    ខណៈនោះ​ក៏មាន​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1K-3961 បើកបរ​ដោយ​បុរសរងគ្រោះ​ក្នុងទិសដៅ​ស្របគ្នា​ជាមួយ​រថយន្ត​កុងតឺន័រ​។ តែ​ដោយ​ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ទើប​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​ពីក្រោយ​គូទ​រថយន្ត​កុងតឺន័រ​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​និង​បាក់ដៃ បន្ទាប់មក​អ្នកបើកបរ​រថយន្ត​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ​។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន រថយន្ត​គ្លីនិក រស្មី ដឹក​យកទៅ​ព្យាបាល​។​ ចំណែក​ម៉ូតូ​រងគ្រោះ​ និង​កុងតឺន័រ ត្រូវបាន​ជំនាញ​ធ្វើការ​វាស់វែង​យកទៅ​ទុក​នៅ ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab