ភ្លើង​ឆេះ​ឃ្លាំង​ក្នុង​រោងចក្រ​ QMI ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​ជួយ​ពន្លត់​ទាន់ពេល​

    កណ្តាល ៖ មាន​ករណី​ឆេះ​ឃ្លាំង​ក្នុង​រោងចក្រ ​QMI ត្រូវបាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចេញ​ជួយសង្គ្រោះ​ទាន់ពេល​ធ្វើការ​បាញ់​ពន្លត់​អស់​០៤​​រថយន្ត និង​ប្រើ​បំពង់​ពន្លត់​របស់​រោងចក្រ​ចំនួន​៥៣​បំពង់​បន្ថែមទៀតទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​៩ ​និង​៣០ នាទី​យប់ ថ្ងៃទី​១៩ មករា ២០១៧ នៅ​ចំណុចឃ្លាំង ក្នុង​រោងចក្រ​QMI ស្ថិតនៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

    មន្ត្រី​ជំនាញ​បានឱ្យដឹងថា ទំហំ​នៃ​ការខូចខាត អគារ​ឃ្លាំង​០១​ខ្នង​ធ្វើ​ពី​ថ្ម​បេតុង ប្រក់​ស័ង្កសី ទំហំ​៦x៤ កំពស់​៣​ម៉ែត្រ (​ស្នាម​ប្រេះ​), ​ទូ​ឈើ​ចំនួន ០៣, ​ម៉ាស៊ីនបោកខោអាវ ចំនួន​០២, ​សា​ឡុង​ចំនួន ០៣ (​សា​ឡុង​ពូក​), ​ធុងបាស់​ចំនួន​០២, ​ធុង​ថ្នាំ​អូ​សា​វ៉ែល​លាង​បន្ទប់ទឹក​ចំនួន​១០​ធុង, ​ធ្នើ​ដែក​ក្រាល​ក្តារ​ឈើ​ចំនួន​០៤, ​អាំ​ភ្លី​(​ចាក់​ម៉េ​ក្រូ​)​ចំនួន​០១, ​សំបក​ដប​ទឹក​សុទ្ធ​ (​ថ្មី​) ​ចំនួន​ ៤.៦០០ ​សំបក​ដប និង​សម្ភារៈ​បន្ទាប់បន្សំ​មួយចំនួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab