ទិញ​ថ្នាំញៀន​នៅមុខ​ពេទ្យ​លោកសង្ឃ​តម្លៃ​ ២២០ ​ដុល្លារ​លក់​បន្ត​...​ជាប់​ខ្នោះ​របស់​ប៉ូលិស​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បង្ក្រាប​ការជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​)​ ករណី​ទី​៤៧ នា​ថ្ងៃទី​១៩ មករា​២០១៧ វេលា​ម៉ោង​៨​ និង​៣០​នាទី យប់​ចំណុច​ផ្លូវលំ​ភូមិ​ត្រពាំង​សុ​ក្រម ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ដោយ​​ជនល្មើស​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ​ប៉ែន ទីណា ភេទប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់​ស្នាកនៅ ម្តុំ​ផ្សារ​កាណាឌីយ៉ា ភូមិ​ត្រពាំងខ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន រាជធានី​ភ្នំពេញ​។ ​វត្ថុតាង​ចាប់យក៖ ​១-​ម្សៅ​ក្រាម​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក​) ០៣ ​កញ្ចប់​ក្នុងនោះ​០២​កញ្ចប់​ធំ​ និង​ ០១​ កញ្ចប់​មធ្យម​ និង​២-​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​សាំ​សុង​។​

    ប៉ូលិស​បន្តថា ដំបូង​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បានទទួល​ព័ត៌មាន​ថា មានមុខ​សញ្ញា​កំពុង​ជួញដូរ​ថ្នាំញៀន​នៅ​កន្លែងកើតហេតុខាងលើ កម្លាំង​ជំនាញ​បាន​ចុះទៅ​បង្ក្រាបបានម្នាក់​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ឈ្មោះ​ ប៉ែន ទីណា ​ខាងលើ​ឆ្លើយថា ថ្នាំញៀន​ទាំងអស់នេះ​ខ្លួន​ទិញ​ពីមុខ​សញ្ញា​នៅមុខ​ពេទ្យ​លោកសង្ឃ​ (​មិន​ស្គាល់ឈ្មោះ​) ​យកមក​លក់​បន្ត​តម្លៃ ​២២០​ ដុល្លារ​។ ​ប​ច្ចុ​ប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​អង្គស្នួល​ដើម្បី​បន្ត​ចាត់ការ​តាមនីតិវិធី៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab