ទីបំផុត Rain និង​នាង Kim Tae Hee បញ្ចេញ​រូបថត​រៀបការរបស់ពួកគេ​ ចែកអ្នកគាំទ្រ

    ​ពិធី​រៀបការ​របស់ Rain និង​នាង Kim Tae Hee បានបញ្ចប់​កាលពី​ថ្ងៃ ១៩ មករា ហើយ​ប្ដី​ប្រពន្ធ​ថ្មីថ្មោង​នេះ​បាន​បញ្ចេញ​រូប​ខ្លះ​នៃ​ពិធីមង្គលការ​របស់​ពួកគេ​ទៅកាន់​អ្នកគាំទ្រ​ជាពិសេស​លិខិត​មួយ​សរសេរ​ដោយ​ដៃ​របស់​នាង Kim Tae Hee ផ្ទាល់​។​

​    ​ប្ដី​ប្រពន្ធ​មួយគូ​នេះ​បាន​រៀបការ​នៅ​វិហារ Gaoe Catholic Church កាលពី​ល្ងាច​ថ្ងៃទី ១៩ មករា​ជាមួយនឹង​មិត្ត​ភ័ក្តិ​ជាតា​រាជា​ច្រើន​ដូចជា JYP, PSY និង Honey Lee ធ្វើជា​សាក្សី​។ ជាមួយនឹង​ពិធី​រៀបការ អ្នក​ទាំងពីរ​ត្រូវបាន​ប្រកាស​ជា​ប្ដី​ប្រពន្ធ ហើយ​ពួកគេ​បាន​ចែករំលែក​រូបភាព​ខ្លះ និង​លិខិត​មួយ​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​ពួកគេ​ផងដែរ​។​

​    ​បើទោះជា​អ្នកគាំទ្រ​និង​អ្នកកាសែត​ចង់​ចូលទៅក្នុង​ដើម្បី​ចាប់​បាច់ផ្កា​របស់​ប្ដី​ប្រពន្ធ​តារា​ទាំងពីរ​ដួង​នេះ សន្តិសុខ​នៅ​ទីនោះ​មានការ​យាម​តឹងតែង​ដើម្បី​បង្ការ​នរណាម្នាក់​ដែល​មិនបាន​អ​ញ្ចើ​ញ​ចូលទៅក្នុង​ពិធី​នោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត