កំពុង​ចែកចាយ​គ្រឿងញៀន​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​បាន​២​នាក់​

    កណ្តាល ៖ ជនសង្ស័យ​០២​នាក់​ត្រូវបាន​ឃាត់ខ្លួន ទាក់ទិន​នឹង​ករណី​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៩​ មករា​ ២០១៧ ​វេលា​ម៉ោង​១០​ និង​៤៥​នាទីនៅ​ចំណុច​ផ្ទះ​ឈ្មោះ ​មិន សឿន ភូមិ​ព្រែ​កតា​បែន ​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១.​ឈ្មោះ សឿន ភា​រុំ ភេទប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរកម្មករសំណង់​ នៅ​ភូមិ​ព្រែ​កតា​បែន ឃុំព្រែកអញ្ចាញ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ​(​គេចខ្លួន​)​ និង​២.​ឈ្មោះ ​សឿន ភា​រិ​ទ្ធ​ ហៅ​ម៉ៅ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ​នៅ​ភូមិ​ព្រែក​តា​បែន ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ (​គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក​ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​០១​កញ្ចប់​តូច​,​ កន្ត្រៃ​ចុង​ស្រួច​ចំនួន​០១​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​១០​ និង​៤៥​នាទី​ជនសង្ស័យ​ទាំង​០២​នាក់​ បាន​អង្គុយ​លើ​គ្រែ​ក្នុងផ្ទះ​ពេលនោះ​ឈ្មោះ ​អ៊ុំ សុឃាង​ បាន​ជិះ​ម៉ូតូឌុបប្អូន​ជនសង្ស័យ​ឈ្មោះ​ សឿន រឿន ​ហៅ​តូច​ ទៅដល់​រួច​ក៏​ដើរចូល​ទៅក្នុង​ផ្ទះ​សំដៅទៅ​បន្ទប់ទឹក​ឃើញ​ជនសង្ស័យ​ទាំង​០២​នាក់​អង្គុយ​លើ​គ្រែ​។ ក្នុងពេលនោះ​ឭ​ជនសង្ស័យ​ជជែក​គ្នា​ពី​រឿង​លក់​ថ្នាំញៀន​ឱ្យអស់​មុន​ម្នា​ក់សិន​។​

    នៅពេល​ឈ្មោះ ​អ៊ុំ សុឃាង ​ចេញពី​បន្ទប់ទឹក​វិញ​ឃើញ​ឈ្មោះ ​ឌឹ​ម ចិន្ដា​ ម្នាក់ទៀត​ចូលមក​កន្លែង​នោះដែរ​ដោយ​ពុំមាន​សកម្មភាព​អ្វី​ឡើយ​។ ក្នុងពេលនោះ​ឈ្មោះ វង្ស អូន​ ហៅ​ខ្លាំ ដែល​ត្រូវជា​ម្ដាយ​ជនសង្ស័យ​បាន​និយាយប្រាប់​ជនសង្ស័យ​ថា​ "ម៉ូយ​មកហើយ" ​ភ្លាមនោះ​ជនសង្ស័​យ​ទាំងពីរ​នាក់​បាន​ដើរ​ចេញមកក្រៅ​ផ្ទះ​លូក​ហោ​ប៉ាវ​ខោ​ដើម្បី​យក​ថ្នាំញៀន​លក់ ​(​ហើយ​ឈ្មោះ ឌឹ​ម ចិន្ដា និង​ឈ្មោះ​ អ៊ុំ​ សុឃាង​ នៅក្នុង​ផ្ទះ​មិនបាន​ឃើញថា​លក់​ទៅឱ្យ​អ្នកណា​ទេ​)​។​

    បន្ទាប់មក​ជនសង្ស័យ​បម្រុង​ដើរ​ចូលមក​ក្នុងផ្ទះ​វិញ​ស្រាប់តែ​ម្ដាយ​ជនសង្ស័យ​ឃើញ​សមត្ថកិច្ច​មកដល់​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ទៀតថា​ប៉ូលិសមកដល់​ហើយ​រួច​ជនសង្ស័យ​ទាំង​០២​នាក់​នាំគ្នា​រត់​បាត់​តែម្ដង​។​

    បន្ទាប់មក​សមត្ថកិច្ច​ន​រុករក ​រើស​បាន​ថ្នាំញៀន​០១​កញ្ចប់​តូច ​ដែល​ជ្រុះ​នៅមុខ​ផ្ទះ​ជនសង្ស័យ​(ចំហៀង​ខាងត្បូង​ប្រហែល ០៥​ ម៉ែត្រ​ពីផ្ទះ)​។​ចំណែក​ឈ្មោះ​ ឌឹ​ម ចិន្ដា ​និង​ឈ្មោះ ​អ៊ុំ​ សុឃាង​ នៅក្នុង​ផ្ទះ​នោះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​ដើម្បី​សាកសួរ​។​

    នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១០ និង៥០​នាទី បានធ្វើការ​ឆែកឆេរ​លំ​នៅ​ដ្ឋា​ន​ជនសង្ស័យ​រកឃើញ​សម្ភារៈ​វេច​ខ្ចប់​ និងសម្រាប់​ប្រើប្រាស់​គ្រឿងញៀនមួយចំនួន​។ ឈ្មោះ ​ឌឹ​ម ចិន្ដា​ ជា​មុខសញ្ញា​ពាក់ព័ន្ធ​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​២៧​ ធ្នូ ​២០១៦ ដែល​បាន​រត់គេចខ្លួន៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab