ឃាត់​មនុស្ស​ប្រុស​ស្រី​ ៤ ​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កំពង់ឆ្នាំង ៖ ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ​ចុះបង្ក្រាប​ករណី​ចែកចាយ ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ត្រពាំង​ចឹ​ក្សា​ សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្តកំពង់ឆ្នាំង ​កាលពី​ថ្ងៃទី​១៩ ​មករា ​២០១៧​ វេលា​ម៉ោង​៥​ និង​៣០​នាទីល្ងាច​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​គឺ​១-​ឈ្មោះ​ បឿន សំណាង ភេទប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លាំងប្រាក់​ សង្កាត់​ប្អេ​រ, ២-​ឈ្មោះ ​យន់ រាជ ភេទប្រុស​ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង​ សង្កាត់​ផ្សារឆ្នាំង​, ៣-​ឈ្មោះ ​សឿន សុវណ្ណនី ភេទប្រុស​ អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិផ្សារលើ​ សង្កាត់​ផ្សារឆ្នាំង​ និង​៤-​ឈ្មោះ ​ហង្ស ចាន់ណា ភេទស្រី ​អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​សន្ទូច​ ឃុំ​ស្រែ​ថ្មី​ ស្រុក​រលាប្អៀរ​។​

    ដកហូត​វត្ថុតាង ទូរស័ព្ទ ២​ គ្រឿង​,​ ដាវ ២ ​ដើម​, ​ពូថៅ ១, ​កន្ត្រៃ ​២​ និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab