adverise with khmeread 2

ចោរលួចទុរស័ព្ទក្នុងផ្សារប៉ូលិសចាប់ខ្លួនម្នាក់

ភ្នំពេញ ៖ ប៉ូលិស​ក្រុង​តាខ្មៅ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃ​ទិ​២៣​មករា​ឆ្នាំ​២០១៦​ក្នុងករណី​អំពើ​លួច​ទូរស័ព្ទដៃ​នៅ​ចំណុច តូប​លេខ​៣៧ ផ្សារ​តាខ្មៅ​ចាស់ ភូមិតាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហុក សេង​ហ៊​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ ទីលំនៅ​​ស្នាក់នៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្ដាល មុខរបរ​:​លក់ដូរ​។​ចំណែកជនល្មើស​ឈ្មោះ ឯក សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​​ទីលំនៅ​កំណើត​:​ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​បច្ចុប្បន្ន​:​ស្នាក់នៅ​វត្ត​ថា​ន់​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន មុខរបរ​​មិនពិតប្រាកដ​។​

    វត្ថុតាង​ដកហូត​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​iPhone5s​ពណ៌​ទឹកមាស​របស់​ជនរងគ្រោះ​,​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​NOKIA​ចុច​ពិល​ពណ៌​ក្រហម​របស់​ជនល្មើស​និង​កាបូបស្ពាយ​ពណ៌ខ្មៅ​ចំនួន​០១​របស់​ជនល្មើស​។​

     ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​រៀបចំ​ឥ​វ៉ាន់​លក់​នៅ​តូប​កើតហេតុ​ខាងលើ​ដោយ​ដាក់​សាក​ថ្ម​ទូរស័ព្ទ​ចោល​នៅក្នុង​តូបពេលនោះ​ស្រាប់តែ​ជនល្មើស​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ រួច​ដើរចេញ​យ៉ាង​លឿន​។​

    ភ្លាមនោះ​ជនរងគ្រោះ​ឃើញ​ទាន់​បាន​ស្រែកថា​ចោរៗ ក៏​ត្រូវបាន​សន្តិសុខ​ផ្សារ​ចាប់​ឃាត់ខ្លួន​បាន​រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ចា​ត​ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់