adverise with khmeread Index

ឆក់កាបូបភ្លាមចាប់បាន២នាក់ភ្លែត

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌទួលគោក​ឃាត់ខ្លួន​ជាក់ស្តែង ពីបទ​ឆក់​កាបូប​នា​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ប្រព្រឹត្ត​នៅ​ចំណុចឃ្លាំងលក់​ម៉ូតូ​លេខ​១៥ ផ្លូវ​លេខ​២៥៣ ក្រុមទី​១៤ ភូមិ​៥ សង្កាត់ ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ ធី វាសនា ហៅ ធី​ខ្មៅ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ពុំ​ចាំ​លេខ ផ្លូវ លំ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ (​ជា​អ្នកបើក​ម៉ូតូ​) ចេញពី​ពន្ធនាគារ​នៅក្នុង​ខែ​១០ ឆ្នាំ​២០១៥ និង​២-​ឈ្មោះ កែវ លី​ហួរ ហៅ ហួរ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់​ផ្ទះ ជួល ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ ចេញពី​ពន្ធនាគារ​នៅ​ថ្ងៃទី​១៨-១០-២០១៥ ពីបទ ឆក់​កាបូប (​ជា​អ្នកធ្វើ​សកម្មភាព​ឆក់ ) ។​

    ចំណែក ជនរងគ្រោះ​ឈ្មោះ ឃឹម វួ​ច​គាង ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជន ជាតិខ្មែរ មុខរបរ បុ​គ្ឋ​គ​លិ​ក​ក្រុមហ៊ុន​អរុណរស្មី ស្នាក់​នៅផ្ទះ​លេខ​៤២ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង កេងកង​ទី​៣រាជធានី​ភ្នំពេញ ។​

    វត្ថុតាង​ចាប់យក ៖​កាបូបយួរ​ពណ៌​ខ្មៅ​មួយ មាន​លុយ​ចំនួន​២០$ និង លុយ​ខ្មែរ ចំនួន ១៦​ម៉ឺន​រៀល ព្រមទាំង​ឯកសារ មួយចំនួន​ជា​របស់​ជនរងគ្រោះ បានធ្វើការ​ប្រគល់ឱ្យជនរងគ្រោះ​វិញ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក Suzuki Nex ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ 1CG-4056 មាន​លេខ​តួ​3021 00 និង​លេខ​ម៉ាស៊ីន 301098 ជា​មធ្យោបាយ​ជន សង្ស័យជិះ​ធ្វើ​សកម្មភាព ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៣​មករា​២០១៦ វេលា​ម៉ោង​ប្រហែល ១០​និង​៣០​នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ម៉ាក Honda Icon ពណ៌​ស្លា​ទុំ ដោយ ដាក់​កាបូប​នៅលើ​សន្ទះ​ជាន់​ជើងធ្វើដំណើរ​តាម​ដងផ្លូវ​លេខ​២៥៣ ពី​ជើង​មក​ត្បូង ។​

    ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ​ពីរ​នាក់​បាន ជិះ​ម៉ូតូ​តាម​ពីក្រោយ​អែប​ទន្ទឹម​ខាងស្តាំ ហើយ​ធ្វើ​ឮ​សកម្មភាព​ឆក់យក​កាបូប​បានសម្រេច ព្យាយាម​ជិះ ម៉ូតូ​គេចខ្លួនជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ដេញតាម​ពី ក្រោយ​ព្រមទាំង​ស្រែក​ចោរៗ ។​

    ពេលនោះ​កម្លាំង​សមត្ថកិច្ច​កំពុង​ល្បាត​បានធ្វើការ​អន្តរាគមន៍ រហូតដល់​ចំណុច​ផ្លូវ​លេខ​២៥៣ កែង​ផ្លូវ​លេខ ២០២ មុខ​សាលា​ទឹកល្អក់ មាន​រថយន្ត​មួយ​ឆ្លង កាត់ ជនសង្ស័យ​បាន​ចាប់ហ្វ្រាំង​ម៉ូតូ​ដួល ទើប​សមត្ថកិច្ច​យើង​អន្តរាគមន៍​ឃាត់​ខ្លូន​ជនសង្ស័យ​ទាំងពីរ នាក់ និង​វត្ថុតាង បាន​ជាក់ស្តែង​តែម្តង ។​

       បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​ឃាត់ ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមផ្លូវច្បាប់ ៕​

adverise with khmeread

មតិយោបល់