adverise with khmeread Cmac

មន្ត្រី CMAC ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​វាយ​បែក​ក្បាល​ធ្ងន់ធ្ងរ

ភ្នំពេញ ៖ មន្ត្រីអង្គភាពដោះមីន CMAC ម្នាក់បានរងរបួសក្បាលធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង បន្ទាប់ពីត្រូវជនសង្ស័យមួយក្រុមព្រួតគ្នាវាយ ហើយបាននាំគ្នារត់បាត់អស់។

អំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២ ធ្នូ ឆ្នាំ២០១៥ នៅផ្លូវបេតុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុល ចាន់រតនា  អាយុ ២៥ឆ្នាំ ជាមន្ត្រីអង្គភាពដោះមីន CMAC ស្នាក់នៅភូមិកើតហេតុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះមានគ្នា២នាក់ដើរតាមផ្លូវបេតុង មុខសាលាសុវណ្ណភូមិ ។ខណៈដើរមកដល់មុខកន្លែងលក់នំបញ្ចុកភូមិព្រៃព្រីងត្បូង ក៏ជួបប្រទះជនមួយក្រុមមានគ្នា៤នាក់ ស្ទុះលោតចេញមកវាយជនរងគ្រោះម្នាក់ នឹងដំុថ្ម ដំបង បណ្តាលឲ្យរបួសបែកក្បាលដេកដួលនៅនឹងកន្លែង ។

ចំណែកជនរងគ្រោះម្នាក់ភ័យបានរត់ទៅបាត់ក្រោយមកទើបវិញ ។ចៃដន្យពេលកំពុងធ្វើសកម្មភាពវាយជនរងគ្រោះ មានបុរសម្នាក់បើករថយន្ត LEXUS RX300 មកដល់ឃើញដូច្នេះបានស៊ីផ្លេ និងស្រែកឲ្យផ្អើលដល់ជនល្មើសនាំគ្នារត់បាត់អស់។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានទាក់ទៅរថយន្តសង្គ្រោះបន្ទាន់ អង្គភាព ៧១១ កងពលតូច៧០ មកដឹកយកទៅមន្ទីរពេទ្យព្រះកុសមៈដើម្បីសង្គ្រោះបន្ត៕

adverise with khmeread

មតិយោបល់