adverise with khmeread Dan6

អតីត​ប៉ូលិស​ម្នាក់​ជាប់គុក ២៦៣ ឆ្នាំ​ពីបទ​ចាប់រំលោភ​ស្ត្រី​ស្បែក​ខ្មៅ​១៣​នាក់​

​    ​អតីតមន្ត្រី​ប៉ូលិស​មក​ពី​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​ម្នាក់​ត្រូវបាន​កាត់ទោស​ជាប់ពន្ធនាគារ ២៦៣ ឆ្នាំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ពីបទ ចាប់រំលោភ និង​បៀតបៀន​ផ្លូវភេទ​ស្ត្រី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ចំនួន​១៣​នាក់​ខណៈ​កំពុង​បំពេញ​តួនាទី​របស់ខ្លួន​។ 

​    ​លោក​ដា​នី​ញែ​ល ហូល​ក្ល (Daniel Holtzclaw) ត្រូវបាន​រកឃើញ​កំហុស​កាលពី​ខែធ្នូ​ពីបទ​ចាប់រំលោភ ប្រព្រឹត្ត​អូ​រ៉ា​ល់​សិច និង​រួមភេទ​តាម​រន្ធ​គូទ​ក្នុង​បទចោទប្រកាន់​ចំនួន ១៨ ករណី​ក្នុងចំណោម​បទចោទប្រកាន់​ទាំងអស់ ៣៦ ករណី ដែល​រូបគេ​ត្រូវ​ប្រឈម​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចៅក្រម​ក្នុងករណីនេះ​បានចេញ​សេចក្តីប្រកាស​ដាក់ទោស​ធ្ងន់ធ្ងរ​បែបនេះ​តាម​ការណែនាំ​របស់​ក្រុមប្រឹក្សាតុលាការ​។ 

​    ​បន្ទាប់ពី​ការកាត់ទោស មេធាវី លោក ស្កុ​ត អា​ដាំ (Scott Adams) បាន​និយាយថា "​វា​ជា​ទោស​ដែល​សក្តិសម​នឹង​ទទួលបាន​ហើយ​។ វា​គ្មានអ្វី​គួរឱ្យភ្ញាក់ផ្អើល​ទេ​"​។ 

​    ​រដ្ឋអាជ្ញា​បាន​និយាយថា លោក​ហូល​ក្ល​បាន​បៀតបៀន​លើ​ស្ត្រី​ស្បែក​ខ្មៅ​ច្រើន​នាក់​នៅ​តំបន់​ក្រីក្រ​នៃ​ទីក្រុង​អូ​ក្លា​ហូ​ម៉ា​។ ការប្រព្រឹត្ត​ល្មើស​នេះ​បានកើត​ឡើង​នៅ​ចន្លោះ​ចុងឆ្នាំ ២០១៣ និង​ពាក់កណ្តាល​ឆ្នាំ ២០១៤​។ 

​    ​ខណៈ​គេ​ប្រមូលបាន​ភស្តុតាង​ច្រើនឡើងៗ​ប្រឆាំង​រូបលោក លោក​ហូល​ក្ល​ក៏​ត្រូវបាន​បណ្តេញ​ចេញពី​នាយកដ្ឋាន​ប៉ូលិស​នៅ​ដើមឆ្នាំ​២០១៥​។ ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​នាក់ ឈ្មោះថា ឌី​មេ​ទ្រា ខាំ​ប៊ែ​ល (Demetria Campbell) បានដាក់​ពាក្យបណ្តឹង​មុនគេ​ប្រឆាំង​រូបលោក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៣៕ 

 

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់