adverise with khmeread Untitled 1

លួចម៉ាស៊ីនបោកខោអាវថ្មី២គ្រឿងជាប់ខ្នោះ

     ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង ២​ទាបភ្លឺ​ថ្ងៃ​២៣​មករា​ឆ្នាំ​២០១៦ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​យក​ទូ​បោក​ខោអាវ​ថ្មី​២​គ្រឿង​បន្លំដាក់​លើ​រទេះ​អេតចាយ​នៅ​ចំណុច​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​កំពុង​ស្វែងរក​ម្ចាស់​មក​ដាក់​ពាក្យបណ្តឹង ។​

     ប៉ូលិស​និយាយថា សមត្ថកិច្ច​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ឃាត់​បាន​ជនសង្ស័យ​សង្ស័យ​ជា​មុខសញ្ញា​គាស់​ផ្ទះ​ពេលយប់​បាន​ម្នាក់​នៅ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ ដោយ​ដកហូត​វត្ថុតាងមាន​ម៉ា​ស៊ីន​បោក​ខោអាវ​ថ្មី​ចំនួន​២​គ្រឿង និង​សម្ភារ​:​ផ្សេងៗ​ទៀត​។​

    ប៉ូលិស​ពុំទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ ដោយ​កំពុង​ស្វះ​ស្វែងរក​ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្តឹង ។ ឥឡូវ​កំពុង​សាក​សួររក​បក្ខពួក​និង​កសាង​សំណុំរឿង​ឡើងតុលាការ​៕​

adverise with khmeread

មតិយោបល់