adverise with khmeread 1

តើ​បិសាច​ក្រហម Man Utd អាច​ដណ្តើម​បី​ពិន្ទុ​ពី​ក្រុម Southampton ក្នុង​ទឹកដី​របស់ខ្លួន​បាន​អត់​យប់​នេះ​?

​ក្រុម Man Utd ហាក់ដូចជា​បាន​វិល​ត្រឡប់មក​ទម្រង់​លេង​ល្អ​វិញ​ហើយ​បន្ទាប់ពី​មាន​ភាព​រង្គោះរង្គើ​ពី​ពាក្យ​ចចាមអារ៉ាម​អំពី​ការបណ្តេញចេញ​លោក Van Gaal កាលពីពេល​ថ្មីៗ​នេះ​។​

​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​ប្រាំ​ដោយមាន ៣៧ ពិន្ទុ​ក្នុង​ដៃ ប៉ុន្តែ​បើសិន​ពួកគេ​ពិតជា​ចង់​លេង​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​មែន​នោះ អញ្ចឹង​រាល់​ការប្រកួត​ទាំងអស់​គឺ​សុទ្ធតែ​សំខាន់​ចំពោះ​ពួកគេ​។​

​នៅក្នុង​ឆ្នាំ​ថ្មី ២០១៦ នេះ ពួកគេ​ពិតជា​ធ្វើ​បានល្អ បើ​ទោះ​ការប្រកួត​មិនសូវ​ល្អមើល​ក៏ដោយ បន្ទាប់ពី​រក​ជ័យជម្នះ​បាន​បី​ដង​និង​ស្មើ​ម្តង​។ ពួកគេ​កំពុង​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ ជាមួយនឹង​កីឡាករ Martial កំពុង​បង្ហាញ​អ្វីដែល​ក្រុម​កំពុង​ត្រូវការ ខណៈ​ប្រធាន​ក្រុម Rooney បាន​វិល​ចូល​ទម្រង់​លេង​ល្អ​របស់ខ្លួន​វិញ និង​អ្នកចាំទី De Gea ក៏​ជួយ​សង្គ្រោះបាន​ច្រើន​គួរសម​ផងដែរ​។​

​ប៉ុន្តែ​ពួកគេ​ខ្វះ​តែ​សំណាង​ប៉ុណ្ណោះ ដូច​ក្នុង​ការប្រកួត​ជាមួយ​សារិកា​ព្រៃ Newcastle អញ្ចឹង នៅពេលដែល​បាន​នាំមុខ ២-០ ហើយ ប៉ុន្តែ​បែរជា​ផ្លា​ត់​ស្នៀត​នៅ​នាទី​ទី ៩០ ទៅវិញ ដោយ​លទ្ធផល​បានបញ្ចប់ ៣-៣​។​

​ងាក​ទៅ​មើល​ក្រុម Southampton ពួកគេ​មិនបាន​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់ណា​ទេ ដោយ​ដប់​ប្រកួត​ចុងក្រោយ ទើបតែ​រកបាន​ជ័យជម្នះ​បី​ប្រកួត​ប៉ុណ្ណោះ ដោយ​ជ័យជម្នះ​ពីរលើក​ចុងក្រោយ ពួកគេ​បាន​យកឈ្នះ​ក្រុម​ដែលមាន​ទម្រង់​លេង​អន់​ក្រៅ​ផ្ទះ Watford និង West Brom​។​

​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​មិ​ហិ​ច្ឆិ​តា​ខុសគ្នា​ក្នុងការ​ប្រកួត​នេះ ប៉ុន្តែ​គួរ​ចំណាំ​ថា ក្រុម​បិសាច​ក្រហម​កាលពី​ជើង​ទីមួយ​បាន​បំបាក់ Southampton ៣-២ ម្តង​ហើយ អញ្ចឹង​ក្នុងការ​ប្រកួត​នេះ​យើង​នឹង​ឃើញ​គ្រាប់​បាល់​ធ្លាយ​ច្រើន​ម្តងទៀត ដោយសារ​ក្រុម​ទាំងពីរ​សុទ្ធ​តែមាន​ខ្សែប្រយុទ្ធ​លឿន​ដូចគ្នា​និង​ខ្សែការពារ​មាន​ភាព​ទន់ជ្រាយ​៕

ទស្សនៈ Man Utd ឈ្នះ ៣-២

adverise with khmeread
ប្រភព៖ បេតស៊ុត

អ្នកនឹងចូលចិត្ត

មតិយោបល់