123

ស្ត្រីជើងឆើត២នាក់បន្លំលួចលុយត្រូវប៉ូលិសវ៉ៃខ្នោះ

     ភ្នំពេញ ៖ ស្ត្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣​មករា​ឆ្នាំ​២០១៦​ក្នុងផ្ទះ​លក់ទំនិញ​ស្ថិតក្នុង​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​បន្លំ​លួច​លុយ​និង​ស៊ីម​កាត​ទូរស័ព្ទ ។​

    ប៉ូលិស​និយាយថា សមត្ថកិច្ច​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ​នៃ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ឃាត់​បាន​ស្ត្រី​ជើងឆើត​២​នាក់​ដែល​បាន​ចូល​បន្លំ​លួច​យកលុយ​និង​ស៊ី​ម​កាត​ទូរ​សព្ទ័​ក្នុងផ្ទះ​លក់ទំនិញ​ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ យ៉ឹ​ង ស្រីមុំ អាយុ​៣១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ និង​ទី​២-​ឈ្មោះ ឃុន ស្រី​ភ័​ក្រ អាយុ​៣២​ឆ្នាំ មុខរបរ និង​ស្នាក់នៅ មិន​ពិតប្រាកដ ។​

    ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ មានឈ្មោះ សាវ រតនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ផ្ទះកើតហេតុ​ខាងលើ​សម្ភា​រះ​លុយកាក់ ដែល​ជនសង្ស័យ​លួច​យក មាន​កាត​ទូរស័ព្ទ ចម្រុះ​គ្រប់​ប្រព័ន្ធ គិត​ជា​ទឹកប្រាក់​ជាង ៤០០​ដុល្លា និង​លុយ​មួយចំនួនទៀត ។​

    ស្ត្រី​ម្ចាស់ផ្ទះ​បាន​បំភ្លឺ​ប្រាប់​ប៉ូលិស​ថា ដំបូង​ជនល្មើស​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​គ្នា​៣​នាក់ ប្រុស​ម្នាក់ ស្រី​ជនសង្ស័យ​២​នាក់ មក​ឈប់​មុខផ្ទះ ហើយ​ស្ត្រី​២​នាក់ ចុះទៅ​មាន​ម្នាក់​រក​ទិញ កាត​ទូរស័ព្ទ និង​ទិញ​លេខ ។​

   ខណ​:​ដែល​អ្នកលក់​រវល់​តែ​ចូលក្នុង​ផ្ទះ មាន​ស្ត្រី​ម្នាក់ទៀត​យក​កាបូប​លុយ និង​កាត​ទូរស័ព្ទ ដាក់ចូល​ទៅក្នុង​កាបូប​ស្ពាយ​របស់ខ្លួន តែ​ម្ចាស់ផ្ទះ​ក្រ​ឡែក​ឃើញ​ទាន់​ក៏​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ។​ចំណែក​បក្ខពួក​ម្នាក់ទៀត​ជា​អ្នក​ឌុប​បាន​បើក​ម៉ូតូ​រត់​គេចខ្លួនបាត់ ។​

      ឥឡូវ​សមត្ថកិច្ច​បាន​កំពុង​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​កំពុង​គេចខ្លួន​និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ឡើង​តុលាការ ៕​

មតិយោបល់