adverise with khmeread 1

នាង G.E.M កំពុង​ជួប​វិបត្តិ​ស្នេហា​ដ៏​ឈឺចាប់​

​ខណៈ​តារា​វ័យ ២៤ ឆ្នាំ នាង G.E.M មាន​អាជីព​ជា​អ្នកចម្រៀង​ដ៏​ជោគជ័យ​នោះ នាង​មិនមាន​សំណាង​ជាមួយនឹង​ជីវិត​ស្នេហា​ដូច​អាជីព​របស់​នាង​នោះទេ​។​

​បន្ទាប់ពី​ទាក់ទង​ស្រឡាញ់គ្នា​ជាមួយ​តារាចម្រៀង​តៃវ៉ាន់​លោក Yoga Lin បួន​ឆ្នាំ​រួចមក ឥឡូវ​នាង G.E.M បាន​ចែកផ្លូវ​គ្នា​ទៅហើយ ដោយសារ​លោក Lin ក្បត់​នាង និង​ដោយសារ​នាង​កាន់សាសនា​គ្រឹ​ស្ត ដែល​ហាម​មិន​ឲ្យ​រួមភេទ​មុនពេល​រៀបការ​។​

​បន្ទាប់ពី​បែកបាក់ នាង G.E.M ក៏បាន​ទាក់ទង​ជាមួយ​លោក Jay Fung ម្តង ប៉ុន្តែ​អ្វី​វា​មិន​សមប្រកប​ឡើយ ដោយ​នាង​ក្លាយជា​មនុស្ស​ទី​បី​ក្នុង​ស្នេហា​ត្រីកោណ​ជាមួយនឹង​បងប្អូន​ជីដូនមួយ​រប​ស់លោក Fung ទៅវិញ​។​

​ទោះ​ជួប​រឿង​ស៊យ​បែបនេះ​ក្តី ក៏​នាង G.E.M ប្រហែលជា​នៅសល់​សំណាង​ខ្លះ​ដែរ បន្ទាប់ពី​នាង​ត្រូវបាន​គេ​ប្រទះឃើញ​ណាត់ជួប​បុរស​អា​ថ៍កំ​បាំង​ម្នាក់​ដែល​គេ​ស្គាល់​ត្រឹម​ឈ្មោះថា Mark៕

adverise with khmeread

មតិយោបល់