adverise with khmeread 6

ឃាត់គ្រូស្រីបញ្ជាន់រូបនៅមុខលោកយាយទេពមកអប់រំ

    សៀមរាប ៖ គ្រូ​បញ្ជាន់រូប​ស្លៀកពាក់​ដូច​តួល្ខោន​ដែល​អង្គុយ​នៅមុខ​រូបសំណាក លោកយាយ​ទេព ជាប់​រូបសំណាក​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​មុខ​ព្រះរាជតំណាក់​ព្រះមហាក្សត្រ​ក្រុង​សៀមរាប​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប តាម​ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​នេះ ស្ថិតនៅ​ចំណុច​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា គ្រូ​ស្រី​បញ្ជាន់​រូបនេះ​ឈ្មោះ​ឡាញ់ ស្រស់ អាយុ​៣៥​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃនេះ​ថា ក្រោយពី​ឃាត់ខ្លួន គ្រូ​ស្នង​រូប នោះ​ត្រូវ​យកទៅ​ឲ្យ​សុំទោស​ជា​សាធារណ​នៅ​ចំពោះមុខ​រូបសំណាក លោកយាយ​ទេព ចំពោះ​ទង្វើ​ជាន់ឈ្លី​លើ​ទីសក្ការៈ​របស់​មនុ​ស្សទូ​ទៅហើយ​ត​ម្រូ​ប​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​សកម្មភាព​របស់ខ្លួន​។ គ្រូ​ស្នង​រូប រូបនេះ មិនត្រូវ​បានដាក់​ទោស​ទណ្ឌ ឬ​បញ្ជូនទៅ​តុលាការ​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​តែប៉ុណ្ណោះ​។​

    គួររំលឹកថា ពួក​បារមី​និយម បានមក​ជាន់ឈ្លី ទីកន្លែង​សក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោ​យមក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មាន​ជំនឿ​រាប់ពាន់​ឆ្នាំ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​រាន​មិន​សប្បាយចិត្ត​ទាល់តែសោះ  ។​

   លោក​មុនី សុខា​(Muny Sokha)​បាន​និយាយ​នៅក្នុង​អា​ខោ​ន​ហ្វេ​ស​បុក​របស់លោក​ដែល​បាន​បង្ហោះ​កាលពី​ព្រឹក​ថ្ងៃទី​២០​មករា​នេះ​ថា "​ពួក​បារមី​និយម បានមក​ជាន់ឈ្លី ទីកន្លែង​សក្ការៈ នៅ​តំបន់​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដោយ​ការ​មក​អង្គុយ​លើ លោក​សំណាក​លោកយាយ​ទេព ដែល​មហាជន​ខ្មែរ​មាន​ជំនឿ​រាប់ពាន់​ឆ្នាំ "​។​

   លោក​មុនី សុខា បន្តថា "​ករណីនេះ សូម​ឯកឧត្តម ឃឹម ប៊ុន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត សៀមរាប មេត្តា​ពិនិត្យ លទ្ធភាព និង ឲ្យ​ជន​បំពាន​ដ៏​ស្មោក​
​គ្រោគ​នេះ មក​ធ្វើការ​សុំទោស ប្រជាជន​ខ្មែរ ទូទាំងប្រទេស ហើយ​ផ្តន្ទាទោស​ជននេះ ឲ្យ​ធ្ងន់ធ្ងរ​បំផុត​" ។​

    នៅក្នុង​រូបភាព​ដែល​លោក​បាន​បង្ហោះ​គេ​ឃើញ​មាន​ស្ត្រី​ម្នាក់​តែងខ្លួន​ជា "​តួល្ខោន​"​ទៅ​អង្គុយ​នៅមុខ​រូបសំណាក​លោកយាយ​ទេះ ក្បែរ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម សម្តែង​ឫទ្ធី​អ្វី​ម្យ៉ាង ហើយ​មាន​ពលរដ្ឋ​ខ្លះទៅ​បួងសួង​គាត់​ថែមទៀត ៕​

adverise with khmeread

មតិយោបល់