adverise with khmeread C283f15d be59 4abb a314 60cb3b94d02a

​ព័ត៌មាន​លម្អិត​ស្តីពី​ឃាត់​ជនសង្ស័យ​៣​នាក់​លួច​កាបូប​លុយ​ក្នុង​រថយន្ត​

     ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​បើក​ទ្វារ​រថយន្ត​លួច​យក​កាបូប​លុយ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២១​និង​២២​មករា​ឆ្នាំ​២០១៦​វេលា ម៉ោង​ប្រហែល​៥​ល្ងាច​នៅ​ចំណុច​ក្រុមទី​២​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​លួច​ម៉ូតូ​និង​គ្រឿងញៀន​ថែមទៀត ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ ជឿន ណា​រិ​ទ្ធ ហៅ​ខុង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​ថ្មគោល​១​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ អ្នក​លួច​កាបូប​ក្នុង​រថយន្ត​២-​ឈ្មោះ វង្ស សា​រ៉ា​វុទ្ធី​ហៅ វីត​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ ផ្ទះជួល​ផ្លូវលំ​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មុខរបរ​មិន​ពិតប្រាកដ​លួច​កាបូប​ក្នុង​រថយន្ត​និង​៣-​ឈ្មោះ សឹុ​ម វុទ្ធី ហៅ ច​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​សង់​ថ្មី​ផ្លូវលំ​ភូមិ​ថ្មគោល​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ មុខរបរ​មិន​ពិតប្រាកដ​និង​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ទៀតផង​។ សម្ភារៈ​វត្ថុតាង​ចាប់យក​និង​ដកហូត ១-​កាបូបស្ពាយ​ពណ៌​សូកូឡា​ចំនួន​មួយ នៅក្នុង​នោះ​មាន​ឯកសារ​សៀវភៅ​និង​ប្រាក់​ចំនួន​៥​ដុល្លារ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ គ្រី គ​ន្ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខ របរ​លក់ដូរ ទីលំនៅ​ផ្ទះ​គ្មាន លេខ​ផ្លូវលំ​ភូមិ​ដី​ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី ២១​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង ប្រហែល​៥​ល្ងាច​មាន​អំពើលួច​កាបូប​ប្រាក់​ដែល​បង្កឡើង ដោយ​ជនសង្ស័យ​ចំនួន​២​នាក់​ឈ្មោះ​ជឿន​ ណា​រឹទ្ធ ហៅ ខុង និង​ឈ្មោះ​វង្ស សា​រ៉ា​វុទ្ធី ហៅ​វីត ។​ដំបូង​ជនរងគ្រោះ ឈ្មោះ គ្រី គ​ន្ធា បើក​រថយន្ត​ម៉ាក​កាមរី​ឆ្លាម​សេរី​៩៧​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1K-6216​ត្រឡប់ ពី​លក់ដូរ​ខោអាវ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​មក​ផ្ទះ ។​

    ពេលមកដល់​ផ្ទះ ជនរងគ្រោះ​បាន ឈប់​រថយន្ត​នៅមុខ​ផ្ទះ​ហើ​យ​បើ​ក​ទ្វារ​ជញ្ជូន​ខោអាវ​ដែល នៅសល់​ដាក់ចូល​ទៅក្នុង​ផ្ទះ​ស្រាប់តែ មាន​ជនសង្ស័យ​ឈ្មោះ វីត​ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខៅ្ម​ស៊េរី ២០១៣​ពាក់​ស្លាក​លេខ​កំពង់ធំ​1O-1421 (​ស្លាក​លេខ​ក្លែងក្លាយ​)​ឌុប​ជនសង្ស័យ ឈ្មោះ​ខុង មក​ឈប់​ចម្ងាយ​ប្រហែល​៣​ម៉ែត្រ ខាងឆ្វេង​រថយន្ត​ហើយ​ជនសង្ស័យ​ឈ្មោះ វីត បាន​ពន្លត់​​ម៉ា​សីុ​ន​ម៉ូតូ ។​

   ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ​ខុង​ជា​អ្នក​ដើរ​ចូលទៅ​ធ្វើសកម្មភាព​យកដៃ​ស្តាំ​បើក​ទ្វារ​រថយន្ត​ខាងមុខ​ខាងស្តាំ​លូក​យក​កាបូបស្ពាយ​ពណ៌​សូកូឡា​មាន​លុយ​ចំនួន​៥ ដុល្លារ និង​ឯកសារ​ផ្សេងៗ​មួយចំនួន​។​ពេល​ជនសង្ស័យ​ឈ្មោះ​ខុង កំពុង​ធ្វើសកម្មភាព​ជនរងគ្រោះ​បាន​ក្រ​ឡែក​ឃើ​ញ​ក៏​ស្ទុះ​ចូល ទៅ​ដ​ណ្តើម​កាបូប​ពី​ជនសង្ស័យ ឈ្មោះ​ខុង បានមក​វិញ​។​

   ស្របពេល​សមត្ថកិច្ច​ល្បាត​របស់​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​មក ទាន់​ហេតុ​កាណ៍​ក៏​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​ខុង បាន​នៅ​កន្លែង​កើត​ហេតុ ។​ចំណែក​ជនសង្ស័យ​ឈ្មោះ​វីត បាន​ជិះ​ម៉ូតូ​គេចខ្លួន​(​មធ្យោបាយ​របស់​វា​)​។ បន្ទប់​មក​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​ចោទប្រកាន់​លើ​ក្រុម​ជនសង្ស័យ ។​

   សមត្ថកិច្ច​ក៏​សាកសួរ ជនសង្ស័យ​ឈ្មោះ​ខុង​បាន​សារភាពថា បក្សពួក​របស់ខ្លួន​ដែល​ធ្វេ​ី​សកម្មភាព​ជាមួយគ្នា​មានឈ្មោះ​វីត​និង​ខ្លួន​ហើ​យ​ក៏​ចេះ​ប្រើប្រាស់​គ្រឿងញៀន រាល់ពេល​ប្រេ​ី​ប្រាស់​ម្តងៗ​គឺ​ខ្លួន​ទៅ​ទិញ​ពី​ឈ្មោះ​ច​យ ។​

   លុះដល់​ថ្ងៃទី ២២​មករា​២០១៦​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ឈ្មោះ​ខុង​ទៅ​ចង្អុល​ផ្ទះ​ស្នាក់នៅ ជនសង្ស័យ​របស់​ឈ្មោះ​វីត នៅ​ចំណុច​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​រួច​ក៏​ឃាត់​ជនសង្ស័យ​ឈ្មោះ​វីត​បាន​នៅវេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃទី​២២​មករា​រួច​ដកហូត​ម៉ូតូ​បាន​ចំនួន​១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥​ស៊េរី​២០១៣​ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​កំពង់ធំ​1O-1421​ហើយ​នាំ​ជនសង្ស័យ​ឈ្មោះ ខុង​ទៅ​ចង្អុល​ផ្ទះ​ស្នាក់នៅ​របស់​ជនសង្ស័យ​ឈ្មោះ ច​យ​នៅ​ចំណុច​ភូមិ​ថ្មគោល​ទី​១​សង្កាត់​ចោមចៅ ។​

    បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ច​យ បាន​នៅវេលា​ម៉ោង​៤​ល្ងាច​ដោយមាន​ការបញ្ជា​ពី​លោក​អ៊ុំ សុភ​ក្តិ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ឱ្យចូល​ឆែកឆេរ​ផ្ទះ​របស់​ជនសង្ស័យ​ឈ្មោះ ច​យ​នៅ​ចំពោះមុខ​ជនសង្ស័យ សមត្ថកិច្ច​រក​ឃើ​ញ​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​១ -​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​២០១៦​ពណ៌​ខ្មៅ​គ្មាន​ស្លាក លេខ​មាន​លេខ​តួ​+​ម៉ា​សីុន ៩៤៤៤៦៣ , ម៉ូតូ​ម៉ាក​ហ្វី​ន​ណូ​ពណ៌​ស ស៊េរី​២០១៤​ស្លាក់​លេខ​ភ្នំពេញ​1CT-8771(​ស្លាក​លេខ​ម៉ូតូ ផ្សេង​)​លេខ​ម៉ា​សីុន​០៨២៩៣៤៣ និង​ម៉ូតូ​ម៉ាក​CPX​ពណ៌​ស​ស៊េរី​២០១៥​ពាក់ ស្លាក​លេខ​ភ្នំពេញ​1CK-6283​លេខ​ម៉ា​សីុន​KF២០E៤០២៧១២២ ។​

   ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់