adverise with khmeread 1

បុរស​ស្វី​ស​លី​ដំបង​ស្ទាក់​ដណ្តើមយក​ម៉ូតូ​ជិះ​បុក​ដើមឈើ​ប៉ូលិស​ឃាត់ខ្លួន​

    ព្រះសីហនុ ៖ បុរស​ជនជាតិ​ស្វី​សម្នាក់​បាន​យក​ដំបង​ស្ទាក់​ចាប់យក​ម៉ូតូ​មួយគ្រឿង​ពី​បុរស​ម្នាក់ ហើយ​យក​ជិះ​យ៉ាង​លឿន​គេច​តែ​ជ្រុល​បុក​ដើមឈើ​ដួល​ទៅមុខ​លែងរួច​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ។​

   ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី​ថ្ងៃទី ២២​មករា ២០១៦ នៅ​ចំណុច​ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ។​

   ប៉ូលិស​និយាយថា ជនជាតិ​បរទេស​ម្នាក់​ដែល​ឃាត់ខ្លួន​ឈ្មោះ DANIEL ANDERSEN  ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ស្វី​ស បាន​ដើរ​កាន់ដំបង​ស្ទាក់ចាប់​ម៉ូតូ​ម៉ាក Weav សេរី​២០០៩ គ្មាន​ផ្លាកលេខ ពី​ឈ្មោះ ឃី ហេន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ដែលមាន​ទីលំនៅ​កន្លែងកើតហេតុ ហើយ​បាន​ជិះ​ទៅបុក នឹង​ដើម​អាកាស្យា បណ្តាល​ឲ្យ​ទៅមុខ​លែងរួច ម៉ូតូ​ខូចខាត​ស្ទើ​ទាំងស្រុង ។​

    ភ្លាមនោះ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​បណ្តោះអាសន្ន​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រៃនប់ និង​បន្ទាប់មកទៀត​បាន​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់