adverise with khmeread 2

ប៉ូលិស​ខណ្ឌដូនពេញឃាត់ខ្លួន​បុរសម្នាក់ទៀតជួញដូរ​គ្រឿងញៀន

    ភ្នំពេញ​៖ កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ទៀត​ជំនាញ​ខាង​ជួញដូរ​គ្រឿងញៀន​ដោយ​ដកហូត​បាន​ថ្នាំញៀន​ចំនួន​១៥​កញ្ចប់​តូច​ទៀត បន្ទាប់ពី​ឃាត់​នារី​ម្នាក់ដកហូត​ថ្នាំញៀន​១៩១​កញ្ចប់ ។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១៦​នៅ​ចំណុច​ក្បែរ​កាប៊ីន​ភ្លើង​ប្កុ​ក​បឹងកក់​ភូមិ​៣​ក្នុង​សង្កាត់​ស្រះចកខណ្ឌដូនពេញ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ញៀ សុទី​ហៅ​កង្កែប ភេទ​ប្រុស​២១​ឆ្នាំ ពុំមាន​មុខរបរ​និង​ទីលំនៅ​ពិតប្រាកដ ។​

     ប៉ូលិស​បន្តថា កាលពី​រសៀល​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​នេះ កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ​បាន​ចុះបង្ក្រាប​ជាក់ស្តែង​នូវ​ទីតាំង​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ក្បែរ​កាប៊ីន​ភ្លើង ភូមិ​៣​សង្កាត់ស្រះចក​ខណ្ឌដូនពេញ ខណ​:​ជនសង្ស័យ​រូបនោះ​កំពុង​ជួញដូរ​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ម្តុំ​នោះ​ក៏​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​តូច​ក៏បញ្ជូនមក​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។​

    គួររំលឹកថា នារី​ជា​មុខសញ្ញា​ចែក​ចែក​គ្រឿង​ញឿ​ន​ដ៏​សកម្ម​ម្នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​ស្រះចក ធ្វើការ​ឃាត់ខ្លួន បាន​
​ភ្លាមៗ នៅ​ចំណុច ផ្លូវ​រ៉ា​រទេះភ្លើង ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ៥​និង ៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ​កំពុងឈរ​ធ្វើ​សកម្មភាព​ចែកចាយ​លើ​ដងផ្លូវ ។​

     ប៉ូលិស​និយាយថា នារី​ជា​ជនសង្ស័យ​ឈ្មោះ លឹម សុភាព អាយុ​១៩ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​មាន​ទីលំនៅ ផ្ទះជួល ផ្លូវ​រទេះភ្លើង ក្នុងភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ៕​

adverise with khmeread

មតិយោបល់