adverise with khmeread Index

ស្ត្រីម្នាក់ច្រឡំយកសន្លឹកឆ្នោតត្រូវរង្វាន់ជិត៥០លានដុល្លារដាក់ចូលម៉ាស៊ីនបោកគក់

          គេ​អាចចាត់​ទុក​ថា ជា​ការបោក​គក់​ដែលចំណាយ​ប្រាក់​ច្រើន​បំផុតក្នុង​ប្រ​វត្តិ​សាស្ត្រ​ផង ហើយ​ក៏​អាចចាត់ទុក​ថា ជា​ការដោះ​សារចំពោះ​ការ​ធ្វេស​ប្រហែល​ផងដែរ ។

          ស្ត្រីម្នាក់​ដែល​គេជឿថា គាត់​បាន​ទិញ​សន្លឹក​ឆ្នោត​ឡូតូ​ដែល​ត្រូវ​រង្វាន់​ទឹក​ប្រាក់​៣៣​លាន​ផោន​ (ជិត៥០​លាន​ដុល្លារ) នោះ បាន​យក​​សន្លឹក​ឆ្នោត​ត្រូវ​របស់​​គាត់​ទៅ​បង្ហាញ​​ភ្នាក់​ងារ​លក់​ឆ្នោត​នៅ​ទីក្រុង Worcester ប្រទេសអង់គ្លេស​កាល​ពី​ថ្ងៃ​សុក្រ។

          ប៉ុន្តែ​បញ្ហាត្រង់ថា គាត់​ទើបនឹងបាន​ដក​សំបុត្រ​ចេញពី​ហោប៉ៅ​ខោខូវប៊យ​ដែល​គាត់​បាន​ដាក់ចូល​ម៉ាស៊ីន​បោក​គក់ទៅហើយនោះ។

          ស្ត្រីដែល​គេមិន​ប្រាប់​អត្តសញ្ញាណ​រូបនេះ​បាន​និយាយថា សន្លឹកឆ្នោត​របស់គាត់ខូច​ទ្រង់ទ្រាយ​ខ្លះ​ ហើយ​គាត់​ដេកមិនលក់ពេញ​មួយយប់ ចាប់តាំង​ពី​រក​ឃើញ​នៅក្នុងហោប៉ៅខោ។ ស្ត្រីរូបនេះបន្តថា គាត់និងកូនស្រីរបស់គាត់​ព្យា​យាម​ប្រើ​ម៉ាស៊ីនផ្លុំសក់ ​ដើម្បីសម្ងួតសន្លឹក​ឆ្នោតនេះ។​​

          ស្ត្រីរូបនេះនិយាយថា “អ្នក​អាចមើលឃើញ​ឆ្នាំ​២០១៦ ប៉ុន្តែមើល​ថ្ងៃខែ​អត់​ឃើញ​ទេ។ នេះគឺ​ជា​សន្លឹក​ឆ្នោត​មួយក្នុងចំណោម​សន្លឹកឆ្នោតដែល​ខ្ញុំ​បាន​ទិញ​ពី​ហាងចំនួន​ពីរ​ ហើយ​ខ្ញុំចាំបាន​ថា ខ្ញុំមកទិញនៅ​ទីនេះ​ ឬមួយថ្ងៃមុន​ការ​ចាប់​ឆ្នោត​ ពីព្រោះ​ខ្ញុំ​ត្រូវ​ទិញ​របស់របរ​ផ្សេងទៀត”។

          ប៉ុន្តែគួរឲ្យ​ស្តាយ​ ស្របពេល​សន្លឹកឆ្នោត​នេះមាន​លេខឆ្នោតត្រឹមត្រូវ​ដើម្បី​ឈ្នះ​រង្វាន់​ធំក៏ដោយ ក៏​ការបោកគក់​របស់គាត់​បាន​ធ្វើ​ឲ្យ​រលុបកាលបរិច្ឆេទ​ ព្រម​ទាំង​លេខកូដនិង​លេខសេរី​ផងដែរ។

          ហើយ​បញ្ហា​អាចធ្វើ​ឲ្យ​មាន​ការខ្វែង​គំនិត​ខ្លាំងត្រង់ថា តើ​គាត់គួរទទួល​បាន​ទឹក​ប្រាក់​ ៣៣.០៣៥.៣២៣​ ផោន​នេះមែនឬយ៉ាងណា។

          ស្ត្រីវ័យកណ្តាល​រូបនេះគឺ​ជា​ភ្ញៀវប្រចាំ​របស់​ហាងលក់ឆ្នោត Ambleside News ហើយ​គាត់​បាន​ទៅជួបម្ចាស់ហាងកាល​ពី​ថ្ងៃសុក្រ​គឺ​លោក ណាធូ ប៉ាថេល (Natu Patel) និង​ភរិយា​របស់គាត់​ឈ្មោះ ហានសា (Hansa) ដែល​បាន​បើក​ហាង​នេះ​អស់​រយៈ​ពេល​២៧​ឆ្នាំ​ ដើម្បីសុំជំនួយ។

          ក្រុម​ហ៊ុន​បានណែនាំ​អ្នក​ដែល​សង្ស័យ​ថា ពួកគេមាន​សន្លឹក​ឆ្នោត​ត្រូវរង្វាន់​​ដែល​បាន​បាត់បង់​ ត្រូវគេលួច​ ខូចខាត ឬក៏​ខូចខាតដោយសារការបោក​គក់​ដោយ​អចេតនា​នោះ​ ត្រូវ​ដាក់លិខិតជា​លាយ​លាក់​លក្ខណ៍​អក្សរក្នុងរយៈ​ពេល​៣០​ថ្ងៃ​ បន្ទាប់ពីការចាប់ឆ្នោត​ និង​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ការជាវសន្លឹក​ឆ្នោត​តាម​ដែល​អាចធ្វើ​ទៅ​បាន៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់