adverise with khmeread Drug

អាវុធហត្ថ​បង្រ្កាប​ជន​សង្ស័យ​២៣នាក់​ពាក់ព័ន្ធ​គ្រឿង​ញៀន​នៅ​ត្រពាំង​ឈូក

ភ្នំពេញ ៖ ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនចំនួន២៣នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀនរាជធានីចេញប្រតិបត្តិការបង្រ្កាបនៅចំនុចមុខពេទ្យលោកសង្ឃកាលពីយប់ថ្ងៃទី១ធ្នូឆ្នាំ២០១៥ ដោយដកហូតរួមជាមួយវត្ថុតាងមួយចំនួន។

មន្ត្រីការិយាល័យស្រាវជ្រាវប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីបានឲ្យដឹងថា នៅវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២ធ្នូកម្លាំងការិយាល័យបង្ក្រាបគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌពាក់ព័ន្ធចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ជាមួយនឹងថ្នាំញៀនជាច្រើនកញ្ចប់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

មន្ត្រីដដែលបានបន្តថា កិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនជនសង្ស័យ២៣នាក់ដកហូតថ្នាំញៀន៣កញ្ចប់និងជញ្ជីងថ្លឹង១នៅចំណុចមុខពេទ្យលោកសង្ឃខណ្ឌទួលគោកនិងខណ្ឌសែនសុខរាជធានីភ្នំពេញតែម្តងដែលជាកន្លែងដុះស្លែបង្ក្រាបមិនចេះអស់។

បច្ចុប្បន្នជនសង្ស័យទាំងអស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅតុលាការជាបន្តបន្ទាប់ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់