adverise with khmeread 0

ផឹកទឹកនេះហើយធានាថាអាចកម្ចាត់ជាតិពុល និងសម្រកទម្ងន់បានក្នុងពេលដ៏ខ្លីបំផុត!

    ​សព្វថ្ងៃ​អ្វីៗ​ដែល​យើង​ធ្វើ​គឺ​សុទ្ធតែ​ពុល​ទាំងអស់ ចាប់ពី​អាហារ​ដែល​យើង​បរិភោគ​រហូតដល់​ខ្យល់​ដែល​យើង​ស្រូប​ចូល និង​ផលិតផល​សំអាង​ការដែល​យើង​ប្រើប្រាស់​។

​    ​ទាំងអស់នេះ​បាន​បង្ក​ការបំផ្លាញ​ដល់​រាងកាយ​របស់​យើង​។ វា​ធ្វើឱ្យ​ថយចុះ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង ហើយ​ទីបំផុត​សរីរាង្គ​របស់​យើង​ផ្ទុក​ទៅដោយ​ខ្លាញ់ និង​ជាតិពុល​។

​    ​រូបមន្ត​ខាងក្រោម​គឺ​ធម្មជាតិ​និង​សាមញ្ញ​បំផុត ដែល​អ្នក​អាច​រៀបចំ​ធ្វើបាន​នៅផ្ទះ ហើយនឹង​ជួយ​រាងកាយ​របស់​អ្នក​កម្ចាត់​ជាតិពុល និង​ជាតិ​ខ្លាញ់​ដែល​ពូន​ផ្តុំ​ជា​យូរ​មកហើយ​នោះ​។ គ្រឿងផ្សំ​អាច​រកបាន​ចំពោះ​មនុស្ស​គ្រប់គ្នា ហើយ​អ្នកនឹង​ច្បាស់​ជា​ទទួលទាន​វា​នៅ​ថ្ងៃស្អែក​នេះ​ជាមិនខាន​។​

​    ​នេះ​គឺជា​អ្វីដែល​អ្នកនឹង​ត្រូវធ្វើ​៖
​    ​ក្រោយ​ភ្ញាក់​ពី​គេង​ភ្លាម ផឹកទឹក​ក្តៅ​ឧណ្ហៗ​ពីរ​កែវ (​រង្វង់ ២០០ មិ​ល្លី​លីត្រ​) ទាំង​ពោះ​នៅ​ទទេរ​។ ក្រោយ ៣០ នាទី អ្នក​អាច​ញ៉ាំ​អាហារ​ពេញចិត្ត​របស់​អ្នក​បាន​ភ្លាម​។ អ្នក​អាច​ញ៉ាំ​អ្វី​ក៏បាន​ឱ្យតែ​ចូលចិត្ត ប៉ុន្តែ​ត្រូវ​ប្រាកដថា​កុំ​ញ៉ាំ​ច្រើនពេក​។

​    ​មុនពេល​ញ៉ាំ​បាយ​ថ្ងៃត្រង់ អ្នក​ត្រូវតែ​ញ៉ាំ​របស់​មួយ ដែល​ងាយស្រួល​រៀបចំ​ជាទីបំផុត​។

​    ​អ្នក​ត្រូវមាន​៖
​    ​* ទឹក​២០០​មិ​ល្លី​លីត្រ​


​    ​* ទឹកក្រូច​ឆ្មា ២ ស្លាបព្រា​កាហ្វេ​


​    ​* ទឹកខ្មេះ​ចម្រាញ់​ពី​ផ្លែ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​


​    ​* ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​


​    ​* ម្សៅ​ខ្មី​កន្លះ​ស្លាបព្រា​កាហ្វេ​

​    ​របៀប​ធ្វើ​៖
​    ​លាយ​គ្រឿង​ទាំងអស់នេះ​ចូលគ្នា រហូតដល់​អ្នកទទួល​បាន​ទឹក​ល្បាយ​សព្វ​មួយ​។ ញ៉ាំ​ទឹក​នេះ​ឱ្យអស់​មុនពេល​អាហារ​ថ្ងៃត្រង់​។

​    ​អត្ថប្រយោជន៍​៖
– ទឹក​នេះ​នឹង​ជួយ​ដល់​ការរំលាយ​អាហារ​របស់​អ្នក និង​ធ្វើឱ្យ​ថ្លើម​អាច​កម្ចាត់​ជាតិពុល​ពី​រាងកាយ ជា​លទ្ធផល​វា​នឹង​ទៅ​ដុត​ជាតិ​ខ្លាញ់ និង​ធ្វើឱ្យ​ស្រក​ទម្ងន់​។ ទឹក​ល្បាយ​នេះ​ក៏​នឹង​ជួយ​សម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឱ្យមាន​ស្ថេរភាព​ផងដែរ​។

– អ្នកនឹង​ឃើញ​លទ្ធផល​ក្នុង​រយៈពេល​១​សប្តាហ៍​។ ក្នុង​រយៈពេល​៧​ថ្ងៃ​អ្នក​អាច​ស្រក​ទម្ងន់​បាន ២​គីឡូក្រាម ហើយ​អាច​ស្រក​ពី ៧ ទៅ ៨ គីឡូក្រាម​ក្នុង​រយៈពេល​១​ខែ​ពេញ​។

– បន្ទាប់ពី​ផឹកទឹក​នេះ​រួច អ្នក​អាច​ញ៉ាំ​ទាំង​អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច​។ ប៉ុន្តែ​មិនត្រូវ​ញ៉ាំ​ច្រើនពេក​ទេ អាហារ​ពេល​ល្ងាច​មិនត្រូវ​ញ៉ាំ​យឺត​ជាង​ម៉ោង ៦ នោះឡើយ​។

​    ​អ្នក​អាច​សាកល្បង​ផឹកទឹក​នេះ​រយៈពេល ៤ ខែ​ក្នុង​មួយឆ្នាំ​។ ឧទាហរណ៍ ប្រសិនបើ​អ្នក​ចាប់ផ្តើម​ខែ​នេះ អ​ញ្ជឹ​ង​ត្រូវ​សម្រាក​២​ខែ​បន្ទាប់ រួច​ចាំ​ធ្វើ​វិធី​ដដែលៗ​នេះ​នៅ​ខែ​ទី​បី​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់