adverise with khmeread 1

របៀប​បំបាត់ "​ការជាប់​ក​" ក្នុងពេល​ត្រឹម ១០ វិនាទី

​    ​ការជាប់​ក​ឧស្សាហ៍​កើតឡើង​ដោយសារតែ​អាកា​រៈ​ស្ត្រេ​ស៍ តានតឹង​អារម្មណ៍ និង​អាកាសធាតុ​ត្រជាក់​។ អា​ការៈជាប់​ក​ជាធម្មតា​អាច​សម្គាល់​បាន​តាមរយៈ​ការឈឺ​ក និង​ពិបាក​ងាកឆ្វេង​ងាកស្តាំ​។ វា​អាចមក​ជាមួយនឹង​អា​ការៈឈឺ​ក្បាល ឈឺ​ក ឈឺ​ស្មា ឬ​ឈឺដៃ​។​

​    ​ជាទូទៅ ការជាប់​ក​បណ្តាលមកពី​រាងកាយ​ពុំ​សូវ​មាន​ចលនា​យូរ​ម៉ោង​ពេក​។ សព្វថ្ងៃ យើង​មើលទៅ​កុំព្យូទ័រ​ពេញៗ​មួយថ្ងៃ ដោយ​ធ្វើឱ្យ​សាច់ដុំ​នៅ​ជុំវិញ​សន្លាក់​ក​ក្លាយជា​តឹង​ជ្រុល​។ ហើយ​ការបើកបរ​រយៈពេល​យូរ ឬក៏​មើល​ទូរស័ព្ទដៃ​យូរពេក​ក៏​អាចធ្វើឱ្យ​ជាប់​ក​បានដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ ដែល​ពន្យល់​ពី​របៀប​បំបាត់​ការជាប់​ក​ក្នុងពេល​ត្រឹមតែ ១០ វិនាទី​ប៉ុណ្ណោះ​៖

​    ​អ្នក​គ្រាន់តែ​ដេក​ហើយ​លើកដៃ​ម្ខាង​ដោយ​ដាក់​កែងដៃ​ក្នុង​ទម្រង់ ៩០ ដឺ​ក្រេ ហើយ​មូល​ដាក់​កន្សែង​មួយ​ដាក់​ពីក្រោម​ស្មា​។ ទប់​ដៃ​របស់​អ្នក​ក្នុង​ទម្រង់​បែបនេះ​រយៈពេល ១០ វិនាទី ហើយ​អ្នកនឹង​ឃើញ​លទ្ធផល​ដ៏​អស្ចារ្យ​ជាមិនខាន​។
​    ​
​    ​តោះ​មើល​វីដេអូ​នេះ​ទាំងអស់គ្នា​ដើម្បី​ដឹងថា​តើ​វា​មាន​ប្រសិទ្ធភាព​កម្រិតណា​៖

 

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់