adverise with khmeread 1

ឃាត់ជនជាតិនីហ្សេរីយ៉ា ៥ នាក់ឆ្លងដែនខុសច្បាប់មកពីវៀតណាម

     ស្វាយរៀង ៖ ជនជាតិ​នី​ហ្សេ​រី​យ៉ា​៥​នាក់​ត្រូវបាន កម្លាំង​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​លេខ​៦០៩ បានចេញ​ល្បាត​តាម​ខ្សែបន្ទាត់​ព្រំដែន​នៅ​ចន្លោះ​បង្គោល​លេខ ១៧២/៩(៣) ស្ថិតក្នុង ភូមិ​បាវិត​កណ្តាល សង្កាត់​-​ក្រុង​បាវិត ខេត្តស្វាយរៀង​នា​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​២២ ខែមករា ឆ្នាំ​២០១៥ ។​

    បន្ទាប់ពី​ឃាត់ខ្លួន​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ចំនួន ៥ នាក់​ដែល​លួច​ឆ្លងដែន​ពី​ប្រទេស​វៀតណាម​ចូល​កម្ពុជា​ដោយ​ខុសច្បាប់ រួចមក​សមត្ថកិច្ច​បា​ន​ត្រួតពិនិត្យ​លើ​លិខិតឆ្លងដែន​ឃើញថា​ផុតកំណត់ ទាំងអស់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទាំង ៥ នា​ក់រូម​មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ ម៉ៃ ឃើ​ល អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ អា​តូ​នី អាយុ​២៩​ឆ្នាំ   ៣-​ឈ្មោះ ស្ទេ​ន​លី អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ គ្រី​ស្តូ​ហ្វេ​ល អាយុ​៣០​ឆ្នាំ និង​៥ -​ឈ្មោះ គ្រី​ស្ទុន អាយុ​២៨​ឆ្នាំ ។​

 បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ខេត្ត​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ហើយ​គ្រោង​បណ្តេញចេញ​វិញ ៕​

adverise with khmeread

មតិយោបល់